អង់គ្លេស៖ ខែ្សការពាររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Luke Shaw បាននិយាយថា ខ្លួនសឹងនឹងបាត់បង់ជើងទៅហើយ ពេលដែលជើងរបស់គេបាក់ អំឡុងពេល Man Utd ចាញ់ PSV ២-១ ក្នុងព្រឹត្ដិការណ៍ Champions League កាលពីឆ្នាំ២០១៥។ 

Luke Shaw

ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Man Utd រដូវកាលនេះ អតីតកីឡាកររបស់ក្រុម Southampton ត្រូវបានគ្រូបង្វឹកលោក Gareth Southgate កោះហៅឲ្យចូលក្រុមវិញ បន្ទាប់ពីបាត់បង់តំណែងក្នុងក្រុមជម្រើសជាតិជាច្រើនឆ្នាំមកហើយនោះ។ 

Luke Shaw

«បើនិយាយបែបនេះ ខ្ញុំដូចជាកុហកពេកហើយ ដែលខ្ញុំត្រូវប្រាប់ថាខ្ញុំគិតរឿងឈប់លេងបាល់។ ខ្ញុំមានបញ្ហាច្រើនជាមួយជើងរបស់ខ្ញុំ ដែលវាពេលលំបាកបំផុតក្នុងជីវិតរបស់ខ្ញុំ។ ពេលព្យាបាលជំហានដំបូងគ្រូពេទ្យគិតថា អាចឲ្យខ្ញុំត្រលប់មកផ្ទះវិញបាន ទាំងមិនបានដឹងថាមានឈាមកកក្នុងជើង។ ពេលនោះប្រសិនជាខ្ញុំត្រលប់មកវិញ ខ្ញុំប្រហែលជាត្រូវកាត់ជើងចោលបាត់ហើយ តែសំណាងដែលខ្ញុំមិនទាន់ទៅ» សម្ដី Shaw។ 

Luke Shaw ពេលរងរបួសបាក់ជើង

សូមបញ្ជាក់ថា អង់គ្លេស នឹងត្រូវប៉ះក្រុមអេស្ប៉ាញក្នុងពានរង្វាន់ Nation League ក្នុងកីឡដ្ឋាន Wembely នៅថៃ្ងសៅរ៍នេះ មុនពេលប៉ះស្វីស សម្រាប់ការប្រកួតមិត្ដភាពនៅថៃ្ងអង្គារ លើទឹកដីរបស់ក្រុម Leicester City៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]