អាមេរិក៖ ក្លិបបាល់ទាត់ដែលមានម្ចាស់ជាអតីតតារាបាល់ទាត់ឆ្នើម Beckham នៅទីបំផុតត្រូវបានចេញជារូបរាងហើយដែលមានឈ្មោះថា Internacional de Futbol Miami ឫហៅកាត់ថា Inter Miami CF។ 

Beckham

ក្លិប Inter Miami នេះ នឹងធើ្វការប្រកួតក្នុងលីកកំពូលអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០២០ បន្ទាប់ពីត្រូវបានលីកមួយនេះពន្យារពេលកាលពីខែមករា កន្លងទៅ។

ឡូហ្គូនៃក្លិបដែលមានម្ចាស់ជាអតីតសមាជិករបស់ក្រុមបិសាចក្រហម Manchester United នេះ គឺមានពណ៌ផ្កាឈូក លាយខ្មៅនិងស ដែលមានរន្ធ២ និងមានរូបព្រះអាទិត្យមួយដែលមានកាំរស្មីចំនួន៧ តំណាងដល់ការគោពដល់អាជីពអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស។  

ក្លិប Inter Miami

ក្នុងពិធីដាក់ឲ្យប្រើប្រាស់ក្លិបដែលមានឈ្មោះដូចខាងលើ កីឡាករជំនាញហ្វ្រីឃីតនេះ បាននិយាយថា៖

«វាជាថៃ្ងដែលខ្ញុំមានមោទនភាពខ្លាំងបំផុតក្នុងជីវិតរបស់ខ្ញុំ និងក្លិបទាំងមូល។ ពួកយើងកំពុងតែបង្កើតនូវក្លិបអាជីពដ៏ថ្មីមួយ ដែលបង្កើតឡើងឲ្យមាននូវប្រវត្ដិសាស្រ្ដសម្រាប់ទីក្រុង Miami ទាំងមូល»៕  

Beckham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]