ភ្នំពេញ៖ មុននេះបន្តិចតារាចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្មសាន់ដេ កញ្ញា ស្រីនិច បានធ្វើការណាត់ជួប ជាមួយមិត្តចាស់ស្រីៗប៉ុន្មាននាក់ ដើម្បីជួបជុំគ្នាជជែកលេងនិងទទួលទានអាហារយ៉ាងស្ងប់ស្ងាត់ ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗកាលពីមុន។

ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល មិត្តស្រីរបស់ស្រីនិច ទាំងអស់នោះ តាមពិតសុទ្ធសឹងតែជាអតីតបេក្ខភាពប្រលងកម្មវិធី Freshie Girls and Boys ជំនាន់ទី១៣ នៅឆ្នាំ២០១៤ ដែលរួមមានទាំងកញ្ញា បូរមី ផងដែរ។

ទង្វើរបស់ម្ចាស់បទ «មនុស្សស្រីមានសង្សាច្រើនមិនមែនសុទ្ធតែសាវ៉ា» រូបនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តអ្នកគាំទ្រ មានកោតសរសើរជាខ្លាំង ព្រោះបើទោះបីជាបច្ចុប្បន្ននាងកំពុងមានកេរ្តិ៍ឈ្មោះល្បី ឡើងកូដខ្លាំងយ៉ាងណា ក៏កញ្ញា នៅតែឆ្លៀតពេលទំនេរមកជួបមិត្តចាស់ដដែល។

គួររម្លឹកដែរថា មុនចូលច្រៀងនៅសាន់ដេ ស្រីនិច ក៏ជាអតីតបេក្ខភាពប្រលង ក្នុងកម្មវិធី Freshie Girls and Boys ជំនាន់ទី១៣កាលពីឆ្នាំ២០១៤ ដែលពេលនោះ នាងទទួលបានចំណាត់ថ្នាក់លេខ២ ទៀតផង៕

Freshie Girls and Boys ជំនាន់ទី១៣
Freshie Girls and Boys ជំនាន់ទី១៣
ស្រីនិច
ស្រីនិច
ស្រីនិច និងមិត្តចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង