ភ្នំពេញ៖ ជើងឯកមេដាយមាសកីឡាអាស៊ី (Asian Games)ទាំង ២ របស់កម្ពុជាបានមកទស្សនានិងចែករំលែកបទពិសោធន៍ដែលបានប្រកួតដណ្តើមមេដាយមាសដល់កម្ពុជាជាមួយនិស្សិត សាស្រ្តាចារ្យ និងគណៈគ្រប់គ្រងនៅសាកលវិទ្យាល័យ AUPP។

ក្រោយពីបានទស្សនាបរិក្ខារសិក្សា និងតារាងបាល់ទាត់ទំហំ FIFA កីឡាការនី ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាជឺជិតស៊ូ និងកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាប្រណាំងម៉ូតូទឹក និងលោក វ៉ាត់ ចម្រើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិក បានទទួលការស្វាគមន៍ន់យ៉ាងកក់ក្តៅពីសំណាក់សាកលវិទ្យាធិការ សាកលវិទ្យាធិការង សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ AUPP។

ជើងឯកមេដាយមាសកីឡាអាស៊ី (Asian Games)ទាំង ២

លោកសាស្រ្តាចា្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានមានប្រសាសន៍ថា៖

“AUPP សូមចូលរួមអបអរសាទរចំពោះស្នាដៃដ៏ថ្លៃថ្លារបស់ក្មួយៗទាំង២ សម្រាប់កម្ពុជា។” នេះបញ្ជាក់ឱ្យឃើញថា កម្ពុជាមានធនធានប្រកបដោយសក្កដានុពលជាច្រើនសម្រាប់ការប្រកួតប្រជែងផ្សេងៗនៅលើឆាកអន្តរជាតិ។ ក្នុងការទស្សនាសាកលវិទ្យាល័យដែលធំហើយប្រណីតជាងគេនៅកម្ពុជានេះដែរ កីឡាការនី ចេសា បាននិយាយទៅកាន់និស្សិត សាកលវិទ្យាល័យ AUPP ថា “មេដាយមាសដែលខ្លួនទទួលបានមកនេះមិនមែនសម្រាប់តែខ្លួននិងក្រុមគ្រួសារប៉ុណ្ណោះទេ តែសម្រាប់មុខមាត់កម្ពុជាទាំងមូល។”

ក្នុងបរិបទអប់រំវិញ AUPP បានកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត ដែលមានការប្រកួតប្រជែងទាំងក្នុងស្រុកនិងក្រៅស្រុក។ AUPP ក៏ចូលរួមលើកទឹកដល់និស្សិត មាតាបិតា និងអាណាព្យាបាលចូលរួមលើកកំពស់វិស័យកីឡានៅកម្ពុជាឱ្យបានកាន់តែប្រសើរ។

AUPP មិនត្រឹមតែផ្តល់នូវការអប់រំដ៏ល្អទេ ថែមទាំងអនុញ្ញាត្តឱ្យនិស្សិតចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡាតាមរយៈក្លឹបកីឡាជាច្រើន។

ជើងឯកមេដាយមាសកីឡាអាស៊ី (Asian Games)ទាំង ២
ជើងឯកមេដាយមាសកីឡាអាស៊ី (Asian Games)ទាំង ២
ជើងឯកមេដាយមាសកីឡាអាស៊ី (Asian Games)ទាំង ២
ជើងឯកមេដាយមាសកីឡាអាស៊ី (Asian Games)ទាំង ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]