ភ្នំពេញ៖ សាកលវិទ្យាល័យដ៏ល្បីមួយរបស់អាមេរិក បានប្រកាសនៅថ្ងៃសុក្រនេះថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និស្សិតខ្មែរអាចចុះឈ្មោះ ចូលរៀនថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតនៅកម្ពុជាបាន ដោយពុំចាំបាច់ចំណាយ ថវិកាដ៏សន្ធឹកសន្ធាប់នៅអាមេរិកទៀតឡើយ។

សាកលវិទ្យាល័យអារីហ្សូណា

លោកស្រី Hillary Vance នាយិកាសាខាសាកលវិទ្យាល័យអារីហ្សូណា ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖

លោកស្រី Hillary Vance
"ជំនួសឱ្យការត្រូវទៅសិក្សាដោយផ្ទាល់នៅសហរដ្ឋអាមេរិក ចាប់ពីពេលនេះតទៅ និស្សិតមកពីគ្រប់ទិសទីអាចចូលរៀន និងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា ដោយចំណាយថ្លៃសិក្សាតិចជាងការត្រូវទៅសិក្សាដោយផ្ទាល់នៅសហរដ្ឋអាមេរិក"។

កម្មវិធីសិក្សាដែលនិស្សិតអាស៊ីជាច្រើនទន្ទឹងរង់ចាំជាយូរមកហើយនោះ ត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការ អប់រំរវាងសាកលវិទ្យាល័យអារីហ្សូណា (UA) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដើម្បីឱ្យនិស្សិតខ្មែរក៏ដូចជានិស្សិតមកពីប្រទេសផ្សេងៗទៀតក្នុងតំបន់ឱ្យមកទទួលយកការអប់រំ លើកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree) នៅទីក្រុងភ្នំពេញរបស់កម្ពុជា។

AUPP ជាសាកលវិទ្យាល័យទី១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានសហការជាមួយសាកលវិទ្យាល័យអារីហ្សូណា លើកម្មវិធីសញ្ញាបត្រពីរ (Dual Degree) ហើយក៏ជាលើកទី១ដែរដែលសាកលវិទ្យាល័យអារីហ្សូណា បានបង្កើតសាខារបស់ខ្លួននៅអាស៊ីនៅក្នុងសាកលវិទ្យាល័យ AUPP ក្នុងប្រទេសកម្ពុជា ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ អ៊ីម៉េល៖ [email protected] ចូលទៅកាន់ www.arizona.edu.kh ឬ Facebook: UA Phnom Penh

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
កលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)
កលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]