សហរដ្ឋអាមេរិក៖ ដូចដែលប្រិយបានជ្រាបហើយថា តារាចម្រៀងលោក ខាន់ ជេម បានចេញទៅសម្ដែង នៅលើទឹកដីសហរដ្ឋអាមេរិកកាលពីចុងខែសីហានេះ ដោយក្នុងនោះលោកក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះផងដែរ។

យ៉ាងណាមិញ ខណៈពេលតារាចម្រៀងប្រុស លោក ខាន់ ជេម ទៅសម្ដែងនៅទីនោះដែរ ក៏ស្របពេលដែលក្រុមតារាចម្រៀងកូរ៉េBTS ដ៏ល្បីល្បាញ បានមកធ្វើTour Concert នៅលើទឹកដីសហរដ្ឋអាមេរិកនេះ ដោយក្នុងនោះដែរ លោក ខាន់ ជេម ក៏មិនបង្អង់យូរ សម្រាប់Concert របស់ក្រុមតារាចម្រៀងកូរ៉េBTS ដែលជាអាយដលរបស់លោកផងនោះ ក៏រូបលោកបានចាយលុយផ្ទាល់ខ្លួនមិនតិចនោះទេ ដើម្បីទិញសំបុត្រចូលរួមទស្សនា ការប្រគុំតន្រ្តីដ៏ធំមួយនេះផងដែរ។

ជាមួយគ្នានេះដែរ តារាចម្រៀងប្រុស លោក ខាន់ ជេម បានសម្ដែងក្ដីរំភើបជាខ្លាំង ដោយនេះជាលើកដំបូងសម្រាប់រូបលោក ដែលបានចូលរួមទស្សនាការប្រគុំតន្ត្រីដ៏ធំរបស់ ក្រុមតារាចម្រៀងកូរ៉េBTS នេះផងដែរ៕ 

ខាន់ ជេម
ខាន់ ជេម
សារ ខាន់ ជេម
ក្រុម BTS
តម្លៃសំបុត្រConcert BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍