ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងដ៏ល្បីឈ្មោះ លោកសុគន្ធ ថេរ៉ាយុ កាន់តែទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រ កាន់តែខ្លាំងឡើង ស្របពេលដែលការងារសិល្បៈរបស់លោកកាន់តែអំណោយផល រីឯការងាររកស៊ីកាន់តែកាក់កបឡើង។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារារូបនេះមិនធ្លាប់បង្ហាញ មុខគូស្នេហ៍ពីមុនមកនោះទេ ក៏ប៉ុន្តែកាលពីពេលកន្លងទៅនេះ ឃើញថាតារារូបនេះបានស្និទ្ធស្នាល ជាមួយនារីម្នាក់ដែលគេបានគិតថាជាគូស្នេហ៍ នឹងគ្នា។

ដោយសារតែសកម្មភាព និងរាល់រូបភាពមួយចំនួន នារីដ៏ស្រស់ស្អាតម្នាក់នោះ និងតារារូបនេះ ពិតជាមានភាពផ្អែមល្ហែម និងស្និទ្ធស្នាលនឹងគ្នាខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះមិនថាទៅក្រៅមើលកុន ញុំាអាហារផ្សេងៗគឺតែងតែឃើញពួកគេ នៅជាមួយគ្នាជានិច្ច។

តែទោះជាយ៉ាងណាក្តី អ្នកទាំងគឺគ្រាន់តែជាមិត្តដែលយល់ចិត្តគ្នា និងស្និទ្ធស្នាល ស្រលាញ់គ្នាប្រៀបដូចជាបងប្អូន ថែមទាំងជាដៃគូរកស៊ីដ៏ល្អជាមួយគ្នាផងដែរ ទាំងនេះបើតាមរយៈការបញ្ជាក់ពីរូបភាពនីមួយៗ ដែលពួកគេបានបង្ហោះ។

ទន្ទឹមនឹងគ្នានេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នា សរសើរដល់មិត្តភាពទាំងពីរ ដែលរាប់អាន និងជាមិត្តនឹងគ្នារាប់ឆ្នាំ ខណៈពេលដែលមានមហាជនជាច្រើន គិតថាពួកគេជាគូស្នេហ៍នឹងគ្នា ព្រោះតែទង្វើ និងសកម្មភាពស្និទ្ធស្នាលខ្លាំង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត
សុគន្ធ ថេរ៉ាយុ និងមិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ