អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយថា មនុស្សគ្រប់គ្នាមិនថាចាស់ មិនថាក្មេងច្រើនរៀបចំដំណើរកម្សាន្តក្នុងពេលវិស្សមកាលរបស់ពួកគេដើម្បីជាការបំបាត់ភាពតាងតឹង។ 

ទោះជាយ៉ាងនេះក្ដី មនុស្សគ្រប់រូបសុទ្ធតែមានអារម្មណ៍ និង ចំណូលចិត្តផ្សេងៗពីគ្នា។ អ្នកខ្លះចូលចិត្តដើរលេងបែបហឺហារ ឯអ្នកខ្លះទៀតចូលចិត្តដើរបែបផ្សងព្រេង ចំណែកឯមនុស្សមួយចំនួនខាងក្រាមនេះបែរជាប៉ងទៅកន្លែងដែលមានសភាពគ្រោះថ្នាក់ទៅវិញ។

ខាងក្រោមនេះជាតំបន់ទេសចរណ៍ទាំង ១០ ដែលគ្រោះថ្នាក់បំផុត៖

១០. តំបន់ The Danakil Desert, Eritrea ក្នុងប្រទេសអេត្យូពី

កន្លែងនេះត្រូវបានគេហៅថាជា ឋាននរកនៅលើផែនដី (Hell on Earth) សូម្បីស្មៅក៏ប្រែជាពណ៌លឿងដែរ ស្របជាមួយនឹងកំដៅប្រមាណ ៥០ អង្សាសេឯណោះ។ 

តំបន់ The Danakil Desert, Eritrea

៩. តំបន់ Yosemite National Park’s Half Dome, រដ្ឋ California សហរដ្ឋអាមេរិក

ចង់ស្រកគីឡូលឿនមែនទេ? ប្រហែលជា Yosemite National Park អាចជួយអ្នកបានជាមួយនឹងការឡើងភ្នំមួយព្រឹកដល់ល្ងាចអាចដុតជាតិខ្លាញ់ដល់ទៅ ១០,០០០ កាឡូរីទំរាំឡើងដល់កំពូល។ មិនតែប៉ុណ្ណោះមនុស្ស ៦០នាក់ហើយដែលបានស្លាប់ពីការព្យាយាមឡើងភ្នំនេះ។ 

តំបន់ Yosemite National Park’s Half Dome

៨. តំបន់ Sinabung Volcano ក្នុងប្រទេសឥណ្ឌូនេស៊ី

ចង់ឃើញបន្ទុះភ្នំភ្លើងផ្ទាល់ភ្នែកទេ? សាកទៅ Sinabung Volcano បើសំណាងមិនល្អ អាចធ្វើឲ្យអ្នកស្លាប់មួយរំពេចដែរ ពីព្រោះអ្នកមិនអាចមើលឃើញពីកំទេចភ្លើងដែលខ្ទាតមកបានទេ។

តំបន់ Sinabung Volcano

៧. តំបន់ Elephant Kingdom ខេត្ត Chonburi ក្នុងប្រទេសថៃ

ខេត្តច័ន្ទបូរីឯនេះវិញ មានចំនួនប្រជាជនសរុបរស់នៅប្រមាណ ១,៥លាននាក់។ ជាកន្លែងមួយដែលសំបូរធនធានធម្មជាតិ ព្រៃឈើ សមុទ្រ…។ ស្របគ្នានេះដែរ កន្លែងនេះហើយដែលភ្ញៀវទេសចរចូលចិត្តទៅទស្សនាពីព្រោះខេត្តនេះសំបូរដោយសត្វក្រពើ និង ដំរី  ដែលភ្ញៀវទេសចរចូលចិត្តជិះទៅឲ្យចំណីនៅកណ្ដាលបឹងរបស់ពួកវា។

ទីតាំងមួយនៅ Elephant Kingdom

៦. តំបន់ Madidi National Park ក្នុងប្រទេសបូលីវី

សួនឧទ្យានជាតិ Madidi បើយើងមើលមួយភ្លេតទៅវាពិតជាស្អាតគួរឲ្យចង់គយគន់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនបានដឹងពីរុក្ខជាតិដែលមានជាតិពុលខ្លាំងបំផុត និងសត្វដ៏សាហាវៗក្នុងព្រៃនេះទេ។

តំបន់ Madidi National Park

៥. តំបន់ Skellig Michael ប្រទេសអៀរឡង់

បើមានអ្នកអានណាជាហ្វេនរបស់ STAR WAR អ្នកនឹងប្រាកដជាស្គាល់កន្លែងខាងក្រោមនេះហើយដែលវាស្ថិតនៅប្រទេសអៀរឡង់ដែលគេស្គាល់ថា Skellig Michael។ កុំស្រមៃថាចង់ឡើងទៅលេងហើយលើកដៃលើកជើងដូចបុរសខាងក្រោមនេះអី តំបន់ Skellig Michael នេះមានអាយុកាលប្រហែល ១ ០០០ឆ្នាំហើយ វាមិនមានជណ្ដើរឡើងគ្រប់គ្រាន់ទេ ព្រមទាំងមានភាពរអិលខ្លាំងក្នុងពេលដែលឡើង។ 

Skellig Michae

៤. តំបន់ Valley of Death ប្រទេសរុស្ស៊ី

រូបខាងក្រោមមើលទៅមិនអាក្រក់ទេ  ពេលអ្នកទៅដល់ទើបដឹងថាវាយ៉ាងណា។ ប្រជាជនដែលរស់នៅទីនោះមិនហ៊ានសូម្បីទៅហូបបន្លែដែលបានដាំដោយខ្លួនឯងដោយសារជាតិពុល និងហ្គាសដែលភាយចេញនៅទីនោះពិតជាខ្លាំងណាស់ដែលវាបានធ្វើឲ្យខូចដល់ធនធានធម្មជាតិទីនោះយ៉ាងខ្លាំង។

តំបន់ Valley of Death

៣. ឆ្នេរ Praia De Boa Viagem ប្រទេសប្រេស៊ីល

មនុស្សជាច្រើនទៅលេងនៅឆ្នេរសមុទ្រចង់បំបាត់ភាពតាងតឹង តាមរយៈការស្រូបយកខ្យល់អាកាស មើលទឹកសមុទ្រ ព្រះអាទិត្យ…ជាដើម។  ចំណែកឯឆ្នេរ Praia De Boa Viagem ដែលស្ថិតនៅក្នុងប្រទេសប្រេស៊ីលវិញមើលទៅស្អាតមែនទែន តែអ្នកពិតជាមិនដឹងអំពីសត្វត្រីឆ្លាមយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទីនោះទេ។ កំឡុងឆ្នាំ១៩៩២ ដល់ឆ្នាំ២០១២ មនុស្សប្រមាណ១/៣ ដែលបានទៅលេងទីនោះ ត្រូវបានវាយប្រហារដោយត្រីឆ្លាមទាំងអស់នោះ។

ឆ្នេរ Praia De Boa Viagem

២. ឆ្នេរ Bikini Atoll នៃតំបន់កោះ Marshall

ព័ន្ធជុំវិញដោយសមុទ្រ មនុស្សទូទៅបានស្គាល់ថាកោះ The Marshall មានកោះជាច្រើនដែលស្ថិតនៅទីនោះ។ មានកោះមួយក្នុងចំណោមកោះជាច្រើនដែលមានឈ្មោះថា Bikini Atoll ។  ទឹកសមុទ្រនៅទីនោះពិតជាថ្លាខ្លាំងណាស់ តែកុំស្រមៃចង់ងូតទឹកសមុទ្រនៅទីនោះអី ចៀសវាងការស្ពាយជំងឺមកផ្ទះវិញដោយសារជាតិវិទ្យុសកម្មដែលយោធាអាមេរិកបានសាកល្បងតេស្តគ្រាប់នុយក្លេអ៊ែរជាច្រើនក្នុងចន្លោះឆ្នាំ១៩៤០ ដល់ ១៩៥០។

ឆ្នេរ Bikini Atoll

១. The Kokoda And Black Cat Trails, ប្រទេសប៉ាពួញូហ្គីណេ

ជាទូទៅប្រទេសប៉ាពួញូហ្គីណេនេះសំបូរទៅដោយសម្បត្តិធម្មជាតិជាច្រើនដែលបានបន្សល់ទុកពីដូនតារបស់គេ។ ហើយព្រៃឈើដ៏គ្រោះថ្នាក់បំផុតលាតសន្ធឹងពីជើងទៅត្បូងក្នុងប្រវែង១០០គីឡូម៉ែ្រត។ ហើយអ្នកធ្វើដំណើរទាំងអស់ត្រូវហែលឆ្លងបឹងបួរ ធ្វើការឡើងភ្នំ និងដើរចូលក្នុងព្រៃដ៏ជ្រៅដែលមានសត្វដ៏សាហាវនៅក្នុងនោះដូចជាខ្លាខ្មៅ ពស់ និងសត្វសាហាវផ្សេងៗទៀត បើពួកគេមានក្តីស្រមៃចង់ដើរឆ្លងកាត់ព្រៃដ៏វែងនេះ៕

The Kokoda And Black Cat Trails

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]