ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយកុយ កាន់តែមានហាងឆេងខ្ពស់ នៅក្នុងវិស័យសិល្បៈ ដោយក្លាយជាគណកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Got’s talent ទោះបីជាបច្ចុប្បន្ននេះ លោកមានវ័យកាន់តែច្រើន យ៉ាងណាក្តី។

ជាក់ស្តែង ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ខ្មែរឡូត ក៏បានចុះផ្សាយ និងបង្ហាញមុខមាត់កូនស្រីដ៏ស្រស់ស្អាតរបស់លោកម្តងរួចមកហើយ ស្របពេលដែលមហាជនជាច្រើន ពិតជាមានការភ្ញាក់ផ្អើលខ្លាំង លើសពីនេះក៏មានការស៊ែរតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់បងស្រីបង្កើត របស់តារារូបនេះវិញម្តង ឃើញថារាល់រូបភាពនីមួយៗ ក្រៅពីមានតួនាទីជាបងស្រីដ៏ល្អនោះ រីឯសម្រស់បងស្រីរបស់លោក ក៏មិនណយដែរ ដោយការលេងខ្លួន មិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

តែអ្វីដែលកាន់តែពិសេសជាងនេះ នៅពេលដែលអ្នកទាំងពីរថតជិតគ្នា កាន់តែមានមុខមាត់ស្រដៀងគ្នាខ្លាំង ជាពិសេសនៅត្រង់ភ្នែកតែម្តង។ម្យ៉ាងវិញទៀត បងស្រីរបស់លោកទោះបីជាមានវ័យកាន់តែជ្រេយ៉ាងណាក្តី តែគាត់ក៏មានជំនួញរកស៊ីច្រើនមិនធម្មតានោះដែរ។

ក្រោយពីបានឃើញមុខមាត់របស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរពីសម្រស់បងស្រីលោកគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណោះ គេក៏បានចាប់អារម្មណ៍ទៅលើមុខមាត់ពិតជាស្រដៀងគ្នាខ្លាំង តែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ និងបងស្រី
នាយកុយ និងបងស្រី
បងស្រីនាយកុយ
បងស្រីនាយកុយ
បងស្រីនាយកុយ
បងស្រីនាយកុយ
បងស្រីនាយកុយ
បងស្រីនាយកុយ
បងស្រីនាយកុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ