ភ្នំពេញ៖ តារាសម្តែងស្រី នៅ សូនីតា អាចនិយាយបានថា ជាតារាម្នាក់ ដែលមានហាងឆេងខ្ពស់ នៅក្នុងវិស័យសិល្បៈ។ ជាពិសេស នាងក៏ទទួលបានតំណែង ជាតួអង្គឯក ស្ទើរតែគ្រប់រឿងផងដែរ។

ប៉ុន្តែទោះបីជា តារាស្រីរូបនេះ អាចរកប្រាក់ចំណូលបានច្រើនប៉ុណ្ណាក៏ដោយ ក៏រូបនាង នៅតែឆ្លៀតរកលុយបន្ថែម ពីការរកស៊ី បន្តិចបន្តួច តាមបណ្តាញសង្គមហ្វេសប៊ុកដែរ។ ដោយក្នុងនោះ នាងក៏បានលក់សម្លៀកបំពាក់ និង កាបូប ដោយដាក់តាំងលក់ នៅក្នុងផ្ទះវីឡារបស់នាងតែម្តង។

មិនតែប៉ុណ្ណោះ នាង ក៏លក់ដាច់ពីរបរនេះមិនធម្មតាដែរ ដែលគ្រាន់តែLive Video ក៏លក់ដាច់អស់ ក្នុងស្តុក ទាំងដែលនាងគ្មានហាង និង មិនបង្ហោះលក់ ជាលក្ខណៈទ្រង់ទ្រាយធំ។

យ៉ាងណាមិញ ក៏មានមនុស្សជាច្រើន បានសរសើរពីនាងដែល ទោះបីជា នាងមានប៉ុណ្ណាក៏ដោយ ក៏ឆ្លៀតរកប្រាក់ចំណូល បានទៀត ដើម្បីកាន់តែធ្វើឲ្យ ជីវិតរបស់នាង កាន់តែ ល្អប្រសើរ៕ 

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា