ភ្នំពេញ៖ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក រតនៈ ពិសិដ្ឋ នៅតែរក្សាបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ខ្លួន បើទោះបីជាប្រឡូកក្នុងវិស័យសិល្បៈសម្ដែងមួយនេះ អស់រយៈពេលជាយូរឆ្នាំហើយក៏ដោយក្ដី។

យ៉ាងណាមិញ បើងាកទៅចាប់អារម្មណ៍ពីជីវិតឯកជន របស់តារាប្រុសរូបនេះវិញ ជារឿយៗមហាជនបានកត់សម្គាល់ឃើញថា តារាប្រុសរូបនេះ ហាក់បីនិយមលេងខ្លួន ទៅណាមកណា បែបសាមញ្ញៗបំផុត ដែលខុសប្លែកពីតារាអ្នកមានដទៃទៅវិញ។

តែជាក់ស្ដែង ជីវិតឯកជនរបស់តារាសម្ដែងប្រុសរូបសង្ហា លោក រតនៈ ពិសិដ្ឋ ពិតជាមានភាពហាយសូរ និងទាន់សម័យមិនធម្មតានោះទេ ដោយសម្ភារៈប្រើប្រាស់របស់លោកវិញ មិនថាសម្លៀកបំពាក់ ទួរស័ព្ទ ឬរថយន្ត គឺសុទ្ធសឹងតែជារបស់ប្រ៊េនៗ ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃទាំងអស់ ដោយក្នុងនោះដែរ តារាប្រុសរូបនេះ ក៏ធ្លាប់ចំណាយលុយជាច្រើន ដើម្បីធ្វើដំណើរកម្សាន្តក្រៅប្រទេស ជាលក្ខណៈផ្ទាល់ខ្លួនថែមទៀតផង។

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ សូម្បីទ្រនំដែល តារាប្រុសរូបនេះ ស្នាក់នៅជាប្រចាំក៏ជាផ្ទះវីឡាដ៏ស្រស់ស្អាត មិនចាញ់តារាជំនាន់គ្នានឹងលោកប៉ុន្មាននោះដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ