ភ្នំពេញ៖ អ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda នឹងធើ្វការបង្វឹកក្រុមគោព្រៃផ្ទាល់តែម្ដង នៅលើទឹកដីពហុកីឡដ្ឋានជាតិអូឡាំពិក នៅវេលាល្ងាចនេះ។ 

Honda

Honda ដែលសព្វថៃ្ងលេងឲ្យក្រុម Melbourne FC ស្ថិតនៅលីកកំពូលអូស្រា្ដលី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្វឹក និងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដោយរូបគេបានប្រកាសថា នឹងមិនយកប្រាក់ខែពីការកាន់តួនាទីនេះឡើយ។

អតីតកីឡាករក្រុមជម្រើសជាតិជប៉ុននេះ នឹងត្រូវដឹកនាំក្រុមអ្នកចម្បាំងក្រុងអង្គរ តទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតមិត្ដភាពកម្ដៅសាច់ដុំនៅថៃ្ងទី១០ ខាងមុខនេះ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្ដិការណ៍ពានរង្វាន់ប្រចាំទ្វីបអាស៊ីអាគ្នេយ៍ AFF Suzuki Cup។  

Honda

បើតាមការបញ្ជាក់របស់ហ្វេសប៊ុកផេកសហព័ន្ធ ក្រុមកម្ពុជានឹងត្រូវធើ្វការហ្វឹកហាត់នៅវេលាល្ងាចនេះ ក្រោមការបង្វឹកផ្ទាល់ដោយ Honda និងជំនួយការលោក Felix Agustin Gonzalez Dalmas៕ 

កីឡាករក្រុមជម្រើសជាតិកម្ពុជា
កីឡាករក្រុមជម្រើសជាតិកម្ពុជា
លោក Felix Agustin Gonzalez Dalmas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]