ភ្នំពេញ៖ កំពូលតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា ជាតារាមួយរូបដែលមានមនុស្សជាច្រើនបានចូលចិត្តនាង មិនថាអត្តចរិត និងរាល់កាយវិការរបស់នាងនោះទេ ធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែពេញចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែង យើងសង្កេតឃើញ ថាមិត្តដែលជិតស្និត រួមសិល្បៈដូចគ្នា មិនមានច្រើននោះទេ ពោលគឺមានមិត្តស្រីៗប៉ុន្មាននាក់ប៉ុណ្ណោះ ដោយក្នុងនោះមានអ្នកនាងសុគន្ធ និសា ចាន់ កែវនិមល តែម្តង។

យ៉ាងណាមិញបើក្រឡេកទៅមើល សកម្មភាព ក៏ដូចជារូបភាពដ៏ជិតស្និទ្ធខ្លាំងជាមួយនឹងពិធីការិនី អ្នកនាងចាន់ កែវនិមល វិញ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃតារាទាំងពីរនេះ លេងសើចជាមួយគ្នា ប្រលែងគ្នា ដឹកដៃគ្នាដើរលេងក្រៅប្រទេស និងក្នុងប្រទេសជាច្រើន រហូតអ្នកគាំទ្រគិតថា ពួកគេប្រៀបដូចជាបងប្អូនរួមផ្ទៃម្តាយតែមួយទៅហើយ។

ក្រោយពីបានឃើញរូបភាពទាំងនេះ បានដឹងថាអ្នកទាំងពីរជាមិត្តជិតដិតនឹងគ្នាខ្លាំង ព្រោះថារាល់ពេលទំនេរ ក៏ដូចជាមានរឿងសប្បាយកើតទុក្ខ អ្នកទាំងពីរតែងតែនៅជិតគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា ខុសពីការរាប់អានពីតារាផ្សេងៗ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល
ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល
ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល
ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល
ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល
ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល
ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល
ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល
ឱក សុគន្ធកញ្ញា និងចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា