ភ្នំពេញ៖ មហាជនជាច្រើន ជាពិសេសអ្នកដែលតែងតែនិយមគាំទ្រ លោកប៊ុត សីហា ពិតជាអាណិតដល់រូបលោកខ្លាំង ស្របពេលដែលការងារជាច្រើនត្រូវបានបាត់បង់ ក្រោយជាប់ឈ្មោះជាតារាដែល បានជាប់ពាក់ព័ន្ធ ជាមួយនឹងគ្រឿងញៀន។

មកទល់នឹងពេលនេះដែរ ដោយសារតែការអាណិត និងស្រលាញ់ ក៏មានផលិតកម្មមួយចំនួន និងអង្គការមួយចំនួនក៏បានហៅ លោកថតបទចម្រៀងថ្មីៗ ឬជួយការងារសង្គមផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះក៏បានឃើញវីដេអូមួយរបស់តារារូបនេះ ដែលបានបង្ហាញពីការខិតខំធ្វើការ ដោយក្នុងនោះលោកក៏បានថតចម្រៀង២ទៅ៣បទផង និងបានថតMV ផងនៅក្នុងពេលតែមួយ ដោយទឹកមុខពោរពេញដោយភាពរីករាយនៅក្នុងការធ្វើវា ទោះបីជាការងារមួយនេះមិនដូចការងារមុនៗយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនបានចូលរួមលើកទឹកចិត្ត ដល់រូបលោកដែលមិនធ្លាប់គិតថាបោះបង់អាជីព ដែលខ្លួនពេញចិត្ត និងជូនពរឲ្យលោកកាន់តែមានទីផ្សារខ្ពស់ នៅក្នុងសង្គមសិល្បៈមួយនេះ។

យ៉ាងណាមិញ ការថតលើកនេះ គឺលោកនឹងបញ្ចេញបទថ្មី នៅក្នុងពេលឆាប់ៗនេះហើយ ដូច្នោះអ្នកស្រលាញ់ និងពេញចិត្ត កុំភ្លេចតាមដានថាមានអ្វីប្លែក៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកប៊ុត សីហា
លោកប៊ុត សីហា
លោកប៊ុត សីហា
លោកប៊ុត សីហា
លោកប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា