ភ្នំពេញ៖ រឿងរ៉ាវស្នេហារវាងពិធីករសង្ហាលោក ប៉ែន ចំរ៉ុង និងគូស្នេហ៍ថ្មី នៅតែជាប្រធានបទដ៏ក្ដៅសម្រាប់ទស្សនិកជន ជាពិសេសអ្នកតាមដានពីជីវិតតារា និងចង់ដឹងច្បាស់ថាដំណើរស្នេហាអ្នកទាំង២ ជាការពិតជាយ៉ាងណាឲ្យប្រាកដ។

ព្រោះដោយសារកន្លងមក តារាពហុជំនាញរូបនេះ ពិតជាកម្របើកបង្ហាញមុខគូស្នេហ៍ថ្មី លើបណ្ដាញសង្គម ឲ្យមហាជនបានស្គាល់ខ្លាំងណាស់ ។

ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្រាប់តែកាលពីយប់មិញនេះដែរ លោកក៏ដាច់ចិត្តបង្ហោះរូបភាពជាច្រើនសន្លឹក ឲ្យឃើញពីសកម្មភាពស្និទ្ធស្នាលរវាងខ្លួននឹងមិត្តស្រីជាទីស្រលាញ់  អមនឹងCaptoin ផ្អែមល្ហែមមួយដ៏ខ្លីថា៖ «After happy movie time with my sweet family»

រូបភាពទាំងនេះបានធ្វើឲ្យ ប្រិយមិត្តជាច្រើនស្រឡាំងកាំងខ្លាំង  ព្រោះតែមិននឹកស្មានថា ក្រោយពីមានស្នេហាថ្មី នេះជាលើកទី១ហើយដែល លោក ប៉ែន ចំរ៉ុង បង្ហោះរូបភាពលក្ខណៈគ្រួសារ ជាសាធារណៈដូច្នេះ។

គួររម្លឹកដែរថា កាលពីប៉ុន្មានខែមុននេះ ក៏មានការបែកធ្លាយវីដេអូផ្អែមល្ហែមរបស់ លោក ប៉ែន​ ចំរ៉ុង និងមិត្តស្រីរូបស្រស់ម្នាក់នេះ ធ្វើឲ្យអ្នកលេងហ្វេសប៊ុក ភ្ញាក់ផ្អើល ថែមទាំងនាំគ្នាស៊ែរចែកចាយជាបន្តបន្ទាប់ទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់តាមដានរូបភាពខាងក្រោម៖

ប៉ែន ចំរ៉ុង និងគូស្នេហ៍
ប៉ែន ចំរ៉ុង និងគូស្នេហ៍
ប៉ែន ចំរ៉ុង និងគូស្នេហ៍
ប៉ែន ចំរ៉ុង និងគូស្នេហ៍
ប៉ែន ចំរ៉ុង និងគូស្នេហ៍
ប៉ែន ចំរ៉ុង និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង