បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានបញ្ចេញនូវឈ្មោះកីឡាករចំនួន៣នាក់ចុងក្រោយ សម្រាប់ដណ្ដើមពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំ២០១៨ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមិនមានឈ្មោះខែ្សប្រយុទ្ធឆ្នើម Lionel Messi ទេ។ 

Lionel Messi

បេក្ខភាព៣រូបដែលជាប់ក្នុងបញ្ជីចុងក្រោយរបស់ FIFA រួមមាន ខែ្សប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និង Juventus កីឡាករ Cristiano Ronaldo, ខែ្សប្រយុទ្ធ Mohamed Salah របស់ក្រុមជម្រើសជាតិអេហ្ស៊ីប និង Liverpool និងខែ្សបម្រើ Luka Modric របស់ក្រុមជម្រើសជាតិក្រូអាត និង Real Madrid។ 

បេក្ខភាព៣នាក់ចុងក្រោយ

យ៉ាងណាមិញ អ្វីដែលធើ្វឲ្យអ្នកទស្សនាបាល់ទាត់ទូទាំងពិភពលោកមានការភ្ញាក់ផ្អើលនោះ គឺប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុម Barcelona កីឡាករ Lionel Messi មិនមានឈ្មោះក្នុងបេក្ខភាព៣នាក់ចុងក្រោយសម្រាប់ពានរង្វាន់មួយនេះទេ។

Messi ស៊ុតបញ្ចូលទីដល់ទៅ ៤៥គ្រាប់ឲ្យ Barcelona រដូវកាលមុន ដើម្បីឲ្យក្រុមមួយនេះឈ្នះបាននូវពានចំនួន២ ដែលមានដូចជា La Liga និង Copa del Rey ប៉ុន្ដែរូបគេមិនអាចជួយក្រុមជម្រើសជាតិបានទេ អំឡុងព្រឹត្ដិការណ៍ World Cup ដោយធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុមជើងឯកបារាំង៕  

Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]