បរទេស៖ ស្នេហារវាងតារាចម្រៀងប្រុសល្បីឈ្មោះ​ Justin bieber ជាមួយនឹងតារាបង្ហាញម៉ូតស្រីនាង Hailey Baldwin នៅតែជាចំណីមាត់របស់មហាជន នៅលើបណ្តាញទំនាក់ទំនង និងតែងតែស្ថិតនៅក្រោមក្រសែភ្នែក របស់ប្រិយមិត្តអ្នកគាំទ្រគ្រប់ពេលគ្រប់វេលាតែម្តង។

ជាការពិតណាស់ ហើយមួយរយៈចុងក្រោយនេះផងដែរ គេសង្កេតឃើញថា តារាប្រុស២៤ឆ្នាំ រូបនេះ តែងតែបណ្តើរគ្នាយ៉ាងស្អិតរមួតជាមួយនឹង គូដណ្តឹងបណ្តូលចិត្តជានិច្ច ថែមទាំងលេចឮដំណឹងរៀបការឆាប់ៗខាងមុខនេះថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន ក៏បានបញ្ចេញមតិទៅលើការស្លៀកពាក់តុបតែងខ្លួនបច្ចុប្បន្ន របស់ Justin bieber រាល់ពេលដែលលោកចេញទៅក្រៅម្តងៗជាមួយនឹង Hailey Baldwinផងដែរ។

ដោយមតិជាច្រើន គេបានប្រៀបធៀបការតុបតែងខ្លួនរបស់Justin កាលពីមុននិងបច្ចុប្បន្ន គឺមានភាពខុសគ្នាច្រើនណាស់ ដោយបច្ចុប្បន្ននេះលោកស្លៀកពាក់ប្រៀបដូចបុរសវ័យចំណាស់ មិនសមនឹងអាយុសោះ។ លើសពីនេះថែមទាំងទុកសក់ ទុកពុកមាត់ រហូតមានពេលខ្លះអ្នកគាំទ្រសឹងហៅថា "ពូ” ក៏មានដែរ។

យ៉ាងណាមិញ ការប្រែប្រួលរូបសម្រស់របស់Justin ដោយពីតារាប្រុសតែងខ្លួនស្រស់សង្ហា មកក្លាយជាបុរសចំណាស់មុនអាយុបែបនេះ ធ្វើឲ្យមនុស្សជាច្រើនសម្តែងការមិនពេញចិត្តឡើយ៕

Justin និង Hailey កាលពីទាក់ទងគ្នាដំបូង
Justin និង Hailey ក្រោយទាក់ទងគ្នាបានមួយរយៈ
Justin និង Hailey ក្រោយទាក់ទងគ្នាបានមួយរយៈ
Justin និង Hailey ក្រោយទាក់ទងគ្នាបានមួយរយៈ
Justin និង Hailey ទាក់ទងគ្នាបានមួយរយៈ
Justin និង Hailey បច្ចុប្បន្ន
Justin និង Hailey បច្ចុប្បន្ន
Justin និង Hailey បច្ចុប្បន្ន
Justin និង Hailey បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]