(ភ្នំពេញ)៖ ពាក់កណ្តាលឆ្នាំ ២០១៨នេះ តារាចម្រៀងប្រុស ដែលមានឈ្មោះបោះសំឡេងខ្លាំង កាលពីអំឡុងឆ្នាំ ២០០០ លោក មួន ម៉ារ៉ា បានបោះជំហានចូលវិស័យសិល្បៈសារជាថ្មី តាមរយៈចម្រៀងមួយបទមានចំណងជើងថា «លើកទូរស័ព្ទទៅអូន» ដែលនិពន្ធទំនុកច្រៀងដោយ ភរិយារបស់លោក អ្នកស្រី អេង អ៊ីតា ដើម្បីជាចំណងដៃជូនដល់អ្នកគាំទ្រ។ បើទោះបីជាលោក មួន ម៉ារ៉ា បានផ្អាកច្រៀងជាង ១០ឆ្នាំមកហើយក្តី ប៉ុន្តែគេសង្កេតឃើញថា លោក នៅតែមានទស្សនិកជនគាំទ្រច្រើនដដែល ខណៈជានិច្ចកាលលោក តែងតែធ្វើការធ្វើការ Live វីដេអូ ច្រៀងលេងកំសាន្តជាមួយមិត្តៗ និងអ្នកគាំទ្រក្នុងបណ្តាញសង្គម។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ និងនឹកឃើញស្នាដៃអតីតកាលរបស់លោកនោះ គឺថ្មីៗនេះ លោក មួន ម៉ារ៉ា បានបង្ហោះរូបភាពមួយចំនួន រំឭកអនុស្សាវរីយ៍កាលពីឆ្នាំ ១៩៩៨ ជាមួយនឹងសមាជិក 4Strong មានដូចជា៖, លោក មួន ម៉ារ៉ា, ធីតា, លោក អែន ឌី និងលោក ប៊ី។

បើគេចាំមិនភ្លេច កាលពីអំឡុងឆ្នាំ ២០០០-២០០១ ក្រុម 4 Strong ដែលមានសមាជិកបួនរូប មានភាពល្បីល្បាញយ៉ាងខ្លាំង ដោយមកទល់នឹងបច្ចុប្បន្នអ្នកទាំងបួន បានបន្សល់ទុកនូវចម្រៀងពីរោះជាច្រើនក្នុងនោះមានដូចជា បទ «កុំជឿលើព្រហ្មលិខិត» ក្រុម, បទ «l love you everyday» ក្រុម, បទ «ផ្ការីកក្នុងសមុទ្រខ្សាច់» ច្រៀងដោយ៖ មួន ម៉ារា, បទ «ស្នេហ៍អើយ» ច្រៀងដោយ៖ មួន ម៉ារា, បទ «ចិត្តភក្តីតែមួយ» ច្រៀងដោយ៖ ធីតា និង អែន ឌី, បទ «ធ្មេចទាំងទឹកភ្នែក» ចម្រៀងដោយ៖ ធីតា, បទ «មុខក្រាស់» ចម្រៀងដោយ៖ អែន ឌី និងបទ «ចង់ឱ្យបងដឹង ចម្រៀងដោយ៖ ធីតា។ ក្រៅពីនេះ នៅមានបទចម្រៀងពិរោះៗ ជាច្រើនទៀតផងដែររបស់តារាចម្រៀងទាំងបួន ដែលទទួលបានការគាំទ្រច្រើន ពីទស្សនិកជន»។

យ៉ាងណាមិញ ជាមួយនឹងការរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះឡើង ពីសំណាក់ តារាចម្រៀង និងជាអ្នកដឹកនាំស្ពតលោក មួន ម៉ារ៉ា បានធ្វើឱ្យទស្សនិកជន ដែលនិយមស្តាប់បទចម្រៀងរបស់លោក មានការចាប់អារម្មណ៍គ្រប់គ្នា ជាពិសេសគឺនឹកដល់អតីតកាលតែម្តង។ លើសពីនេះ ទស្សនិកជនភាគច្រើនក៏ចង់ដឹងថា តើតារាទាំង ០២ដួង ទៀត ទៅដល់ទីណាហើយ? ខណៈបច្ចុប្បន្ន គេឃើញតែលោក មួន ម៉ារ៉ា ដែលទើបលេចវត្តមានក្នុងសិល្បៈ បន្ទាប់ពីស្ងាត់ស្ងបជាង ១០ឆ្នាំ តាមរយៈការចេញចម្រៀងលួងចិត្តទស្សនិកជន ដែលមានចំណងជើងថា «លើកទូរស័ព្ទទៅអូន» និងលោក អែន ឌី គឺជាតារាប្រុស ដែលនិយមថតស្ពតបង្ហាញរូបភាពសិចស៊ី ជាមួយតារាស្រីៗ។

ជាក់ស្តែង បើយោងតាមការបង្ហើបឱ្យដឹងពីសំណាក់ លោក មួន ម៉ារ៉ា ពាក់ព័ន្ធនឹងតារាពីររូបទៀត គឺ អ្នកនាង ធីតា និង លោក ប៊ីនោះ លោកបានបញ្ជាក់ថា «សម្រាប់លោក ប៊ី គឺមកទល់នឹងពេលនេះបាត់ដំណឹងសូន្រឈឹង មិនដឹងទៅដល់ទីណាហើយទេ ចំណែកឯអ្នកនាង ធីតាវិញ បច្ចប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក និងមានក្រុមគ្រួសាររួចហើយ»៕

មួន ម៉ារ៉ា​ បង្ហោះ​រូប​ចាស់ៗ
មួន ម៉ារ៉ា​ បង្ហោះ​រូប​ចាស់ៗ
មួន ម៉ារ៉ា​ បង្ហោះ​រូប​ចាស់ៗ
មួន ម៉ារ៉ា​ បង្ហោះ​រូប​ចាស់ៗ
មួន ម៉ារ៉ា​ បង្ហោះ​រូប​ចាស់ៗ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មួន ម៉ារ៉ា