ភ្នំពេញ៖ ជាការពិតណាស់ ចូលមកដល់ឆ្នាំនេះ តារាសម្ដែង កញ្ញា សឿន ផាភួង មានវ័យចូល៣០ឆ្នាំទៅហើយ តែបើនិយាយពីរូបសម្រស់របស់នាងវិញ នៅតែស្រស់ស្អាត ហើយជាពិសេស ការតុបតែងខ្លួន គឺថាតារាក្មេងៗមួយចំនួនសុំចាញ់តែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តាមរយៈរូបភាពដំណើរកម្សាន្តនៅឯក្រៅប្រទេសរបស់តារាសម្ដែងស្រី កញ្ញា សឿន ផាភួង ជាច្រើនសន្លឹក បានបង្ហាញពីការតុបតែងខ្លួន ជាមួយនឹងសម្លៀកបំពាក់បែបយុវវ័យក្មេងៗ ដែលមើលទៅមិនចាញ់នារីក្មេងៗនោះឡើយ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺថាការលេងខ្លួននីមួយៗរបស់នាង ពិតជាស្រស់ស្អាត ហើយកាន់តែធ្វើឲ្យរូបសម្រស់នាងរឹតតែក្មេងជាងវ័យថែមមួយកម្រិតទៀតផង។

ទន្ទឹមជាមួយគ្នានេះដែរ ក៏មានមហាជនខ្លះបានសរសើរតារាស្រីរូបនេះថា នាងពិតជាពូកែថែរក្សាសម្រស់ និងរូបរាងរបស់នាងមែនទែន ដោយវ័យកាន់តែច្រើនទៅហើយ ប៉ុន្តែរូបនាងនៅតែស្រស់ស្អាតដដែល៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សឿន ផាភួង
សឿន ផាភួង
សឿន ផាភួង
សឿន ផាភួង
សឿន ផាភួង
សឿន ផាភួង
សឿន ផាភួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿន ផាភួង