ជប៉ុន៖ ស្ទើរតែគ្រប់គ្នាទៅហើយដែលដឹងថា ជប៉ុនជាប្រទេសដែលមនុស្សមានរបៀបរស់នៅប្លែកពីគេ។ ដូច្នេះបើអ្នកមានបំណងធ្វើដំណើរទេសចរទៅប្រទេសនេះ សូមស្វែងយល់ចំណុចខាងក្រោមសិន ក្រែងមានបញ្ហាដោយមិនដឹងខ្លួន ព្រោះអ្នកទេសចរភាគច្រើនមានទម្លាប់ធ្វើរឿងមួយចំនួន ប៉ុន្តែទម្លាប់ទាំងនោះមិនគួរធ្វើនៅជប៉ុនឡើយ៖

រូបតំណាងនារីជប៉ុន

២០. របៀបប្រើចង្កឹះ

ហាមដោតចង្កឹះបញ្ឈរក្នុងចានបាយ ព្រោះវាដូចជាពិធីបុណ្យសព។ បើចង់ដាក់ចង្កឹះចុះ ត្រូវដាក់លើទ្រនាប់ចង្កឹះដែលនៅក្បែរចាន និងហាមប្រើចង្កឹះចាប់ម្ហូបឱ្យចង្កឹះអ្នកផ្សេង។  

របៀបប្រើចង្កឹះ

១៩. ដោះស្បែកជើងពេលចូលក្នុងផ្ទះ ឬតាមភោជនីយដ្ឋាន

បើត្រូវអង្គុយញ៉ាំអីនៅលើកម្រាលកន្ទេលបែបជប៉ុន សូម្បីស្បែកជើងស៊ក ឬស្បែកជើងផ្ទាត់ក៏មិនត្រូវពាក់ដែរ ព្រោះវាអាចធ្វើឱ្យខូចកន្ទេល។ 

ដោះស្បែកជើងពេលចូលក្នុងផ្ទះ ឬតាមភោជនីយដ្ឋាន

១៨ ត្រូវគោរពតាមជួររង់ចាំ

បើមិនឈរតាមជួរ ប្រយ័ត្នមានរឿង! 

ត្រូវគោរពតាមជួររង់ចាំ

១៧. កុំញ៉ាំអាហារនៅទីសាធារណៈ

បើទិញអាហារនៅតូបអាហារណាមួយ ត្រូវឈរញ៉ាំក្បែរតូបនោះឱ្យហើយ ខណៈការទិញភេសជ្ជៈពីម៉ាស៊ីននៅទីសាធារណៈ ក៏ត្រូវញ៉ាំភ្លាមៗដែរ រួចបោះចោលកំប៉ុង ឬដបក្នុងធុងសម្រាមកែច្នៃជាប់ម៉ាស៊ីននោះ។  

កុំញ៉ាំអាហារនៅទីសាធារណៈ

១៦. លើរទេះភ្លើងក៏មិនត្រូវញ៉ាំអ្វីដែរ

ការផឹកទឹកធម្មតាមិនសូវអីទេ បើគ្មានមនុស្សអ៊ូរអរ តែកុំធ្វើផឹកដោយចំហពេក។ ទោះយ៉ាងណា បើជិះលើរថភ្លើងដែលធ្វើដំណើរផ្លូវឆ្ងាយ អ្នកអាចញ៉ាំអាហារ និងទឹកបាន ដែលគេមានថាសឱ្យយើងទ្រាប់ ឬមានគេមកលក់ដល់កៅអីតែម្តង។  

លើរទេះភ្លើងក៏មិនត្រូវញ៉ាំអ្វីដែរ

១៥. លុយធីបមិនមែនជាផ្នែកមួយនៃវប្បធម៌ជប៉ុន

ទោះគិតថាសេវាគេល្អប៉ុណ្ណាក៏ដោយ ក៏គួរកុំឱ្យលុយធីប ឬមិនយកលុយអាប់វិញ ព្រោះគេនឹងឱ្យមកវិញ ទោះត្រូវរត់តាមក៏ដោយ។  

លុយធីបមិនមែនជាផ្នែកមួយនៃវប្បធម៌ជប៉ុនទេ

១៤. បិទសំឡេងទូរសព្ទ ឬបិទចោលតែម្តង

ទោះមិនខុសច្បាប់ ប៉ុន្តែគេចាត់ទុកថាជាការមិនគួរសម ព្រោះវាអាចរំខានអ្នកដទៃ ហើយក៏កុំនិយាយឮខ្លាំងដែរបើនៅក្នុងរទេះភ្លើង។  

បិទសំឡេងទូរសព្ទ ឬបិទចោលតែម្តង

១៣. កុំឱ្យភ្ញៀវផ្សេងរង់ចាំ

បើញ៉ាំអាហារអស់ គួរប្រញាប់ចេញពីហាង ជាពិសេសពេលមានភ្ញៀវផ្សេងកំពុងរង់ចាំ។  

កុំឱ្យភ្ញៀវផ្សេងរង់ចាំ

១២. សុំការអនុញ្ញាត មុននឹងថតរូប

បើចង់ថតរូបអ្នកណាម្នាក់ ឬនៅតាមហាងលក់ទំនិញ ជាពិសេសកន្លែងពិសិដ្ឋ អ្នកត្រូវសុំការអនុញ្ញាតជាមុន។  

សុំការអនុញ្ញាត មុននឹងថតរូប

១១. ភាគច្រើនប្រកាន់ឆ្វេង

នៅក្រុងតូក្បូ ឬតំបន់ភាគច្រើន អ្នកត្រូវបើកបរ ឬធ្វើដំណើរដោយប្រកាន់ឆ្វេង ប៉ុន្តែនៅក្រុងអូសាកា គឺផ្ទុយពីនេះ។ ដូច្នេះគួរមើលសកម្មភាពអ្នកជុំវិញខ្លួនសិន បើមិនច្បាស់លាស់ថាឆ្វេង ឬស្តាំ។  

ភាគច្រើនប្រកាន់ឆ្វេង

១០. ងូតទឹកជម្រះខ្លួនឱ្យស្អាត មុននឹងចុះត្រាំទឹកក្តៅ

អ្នកក៏មិនគួរពាក់ឈុតងូតទឹកដែរ បើចុះត្រាំទឹកក្តៅក្នុងអាងរួមគ្នា។ ចំណែកសក់ត្រូវចង កុំឱ្យធ្លាក់ចូលទឹកអាង ខណៈកន្សែងពោះគោក៏កុំឱ្យប៉ះទឹកដែរ ហើយកុំហែលទឹកក្នុងអាងទឹកក្តៅ។  

ងូតទឹកជម្រះខ្លួនឱ្យស្អាត មុននឹងចុះត្រាំទឹកក្តៅ

៩. កុំបង្ហាញស្នាមសាក់

ជាពិសេសនៅកន្លែងត្រាំទឹកក្តៅ ឬទីសាធារណៈ ព្រោះគេគិតថាអ្នកពាក់ព័ន្ធជាមួយពួកអន្ធពាល។  

កុំបង្ហាញស្នាមសាក់

៨. កុំឈរបាំងផ្លូវជិត នៅលើជណ្តើរយន្ត

កុំឈរនៅកណ្តាលផ្លូវ ឬឈរបិទផ្លូវជិតឈឹង ព្រោះមិនថាយើងមិនថាគេ តែងតែតឹងចិត្តពេលមានអ្នកណាធ្វើបែបនេះ។ នៅតូក្យូ ជណ្តើរយន្តមួយបែងចែកជាពីរផ្នែក៖ ខាងឆ្វេងប្រើសម្រាប់ឈរ ខណៈ ខាងស្តាំគឺសម្រាប់ដើរ។  

កុំឈរបាំងផ្លូវជិត នៅលើជណ្តើរយន្ត

៧. កុំយកម្រាមដៃធ្វើសញ្ញា “OK” នៅទីសាធារណៈ

ខុសពីចិត្តយើងដែលចង់បង្ហាញថាយើង “គ្មានបញ្ហា ឬយល់ព្រម” នៅជប៉ុនគេគិតថាវាជាសញ្ញាពាក់ព័ន្ធនឹងការចរចារសម្ងាត់រឿងលុយ។ ដូច្នេះ ប្រើមាត់និយាយជំនួសវិញ! 

កុំយកម្រាមដៃធ្វើសញ្ញា “OK” នៅទីសាធារណៈ

៦. កុំយកភេសជ្ជៈ ឬអាហារពីខាងក្រៅចូលភោជនីយដ្ឋានគេ

វាជាទង្វើមិនគួរសម ដែលជួនកាលត្រូវម្ចាស់ហាងប្រាប់ឱ្យបោះចោល ខណៈម្ចាស់ហាងផ្សេងទៀតមិនគួរសមអីចឹងទៀតនោះ។  

កុំយកភេសជ្ជៈ ឬអាហារពីខាងក្រៅចូលភោជនីយដ្ឋានគេ

៥. កុំស្និទ្ធស្នាលគ្នានៅទីសាធារណៈ

បើចង់អោប ឬថើប អាចធ្វើឱ្យអស់ចិត្តនៅកន្លែងបិទជិត ឬបន្ទប់សណ្ឋាគារទៅ។  

កុំស្និទ្ធស្នាលគ្នានៅទីសាធារណៈ

៤. កុំបត់ឈុតប្រពៃណីជប៉ុនបញ្ច្រាសស្តាំលើឆ្វេង

ភ្ញៀវទេសចរជាច្រើនចង់សាកស្លៀកឈុតនេះជាលើកដំបូង ប៉ុន្តែច្រើនតែស្លៀកខុសបែបផែន។ បើស្លៀកឱ្យផ្នែកខាងស្តាំនៅលើផ្នែកខាងឆ្វេង មានន័យថាអ្នកជាសាកសពហើយ។  

កុំបត់ឈុតប្រពៃណីជប៉ុនបញ្ច្រាសស្តាំលើឆ្វេង

៣. កុំកណ្តាសសំបោរនៅទីសាធារណៈ

មនុស្សជាច្រើនពាក់ម៉ាសពេទ្យនៅទីសាធារណៈ ក៏ព្រោះតែខ្លាចអ្នកដទៃឆ្លងជំងឺ ឬខ្លាចឆ្លងជំងឺពីគេ។ ប៉ុន្តែបើឃើញរឹតតែច្រើននៅជប៉ុន គឺជារឿងសាមញ្ញហើយ។ បើចង់កណ្តាស គួរទៅបន្ទប់ទឹក ឬកន្លែងស្ងាត់ៗ។

កុំកណ្តាសសំបោរនៅទីសាធារណៈ

២. កុំប្រព្រឹត្តល្មើសច្បាប់

ត្រូវធ្វើជាពលរដ្ឋល្អនៃសាកលលោក និងគោរពច្បាប់ប្រទេសណាដែលអ្នកទៅ ប្រយ័ត្នត្រូវគេចាប់បណ្តេញចេញ ឬជាប់ឃុំក្នុងរយៈពេលយូរ។  

កុំប្រព្រឹត្តល្មើសច្បាប់

១. កុំលោភអង្គុយតែឯងលើកៅអីអាទិភាព

បើចៃដន្យអង្គុយចំកៅអីនេះ សូមកុំគិតថាអាចអង្គុយតែឯងនោះ ជាពិសេសពេលមានជនចាស់ជរា។ អ្នកត្រូវលះបង់ឱ្យគេភ្លាមដោយគ្មានលេសអ្វីឡើយ។ ក្រៅពីជនចាស់ជរា នៅមានក្មេងតូចៗ និងស្ត្រីមានផ្ទៃពោះ (បើពោះនៅតូច អាចមើលបន្តោងសោបញ្ជាក់ថាមានផ្ទៃពោះ)៕ 

កុំលោភអង្គុយតែឯងលើកៅអីអាទិភាព

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]