ទឹកប្រាក់មិនតិចទេដែលមហាសេដ្ឋីល្បីៗជុំវិញពិភពលោកទទួលបានក្នុងមួយថ្ងៃពីការចំណេញនៃការវិនិយោគក្នុងក្រុមហ៊ុនរបស់គេរៀងៗខ្លួន។ បន្ថែមពីការចំណេញដែលពួកគេទទួលបាន ស្ថាបនិកនៃក្រុមហ៊ុននីមួយៗក៏បានបរិច្ចាគប្រាក់របស់ពួកគាត់មួយផ្នែកធំចូលរួមក្នុងអំពើសម្បុរសធម៌ផ្សេងៗយ៉ាងសន្ធឹកសន្ធាប់ដើម្បីជាជំនួយទៅបញ្ហាផ្សេងៗដែលពិភពលោកសព្វថ្ងៃកំពុងតែជួបប្រទះ។

ខាងក្រោមជាមហាសេដ្ឋីមានចិត្តសម្បុរសធម៌បំផុតទាំង១០៖

១០. លោកស្រី Leona Helmsley, ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ៥.២ពាន់លានដុល្លារ

លោកស្រីជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបដែលបានបំរើការងារជាអ្នកត្រួតពិនិត្យនៃការគេចវេសពន្ធ។

Leona Helmsley

៩. Gordon Moore, ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ៥.៤ពាន់លានដុល្លារ

លោកជាសហស្ថាបនិកដ៏ល្បីល្បាញមួយរូបនៃក្រុមហ៊ុន Intel។  គាត់បានបរិច្ចាគកំណប់ទ្រព្យដ៏សន្ធឹកសន្ធាប់របស់គាត់ទៅដល់គ្រឹះស្ថានថែទាំសុខភាពនិងវិទ្យាសាស្រ្ត ជាមួយប្រពន្ធរបស់គាត់ Betty ក្នុងឆ្នាំ ២០០០ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ៥,៤ពាន់លានដុល្លារ។ 

Gordon Moore

៨. Chuck Feeney,ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ៨ពាន់លានដុល្លារ

លោក ChuckFeeney ដែលជាមហាសេដ្ឋីដ៏ល្បីល្បាញមួយរូបរស់នៅក្នុងជីវិតយ៉ាងសប្បាយរីករាយ និងមិនមានសូម្បីផ្ទះផ្ទាល់ខ្លួនបានបរិច្ចាគទ្រព្យសម្បត្តិសរុបចំនួន ៨ពាន់លានដុល្លាររបស់ខ្លួន ដើម្បីបុព្វហេតុល្អគាំទ្រអ្វីគ្រប់យ៉ាងពីដំណើរការសន្តិភាពអៀរឡង់ខាងជើង និងមួយផ្នែកទៀតបានទៅដល់សុខភាពសាធារណៈនៅវៀតណាម។

Chuck Feeney

៧. Andrew Carnegie,  ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ៩,៥ពាន់លានដុល្លារ

បុរសដែលមានសញ្ជាតិ ស្កុតឡេន-អាមេរិក Andrew Carnegie រូបនេះបានបរិច្ចាគទឹកប្រាក់ ៩០ភាគរយនៃទ្រព្យសម្បត្តិសរុបដល់ផ្នែកសប្បុរសធម៌ និងសាកលវិទ្យាល័យផ្សេងៗទៀត។ 

Andrew Carnegie

៦. John D. Rockefeller, ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ១០ពាន់លានដុល្លារ

លោកបានបរិច្ចាគទឹកប្រាក់ប្រហែល ៥៤០លានដុល្លារមុនពេលគាត់ស្លាប់នៅឆ្នាំ ១៩៣៧ ដែលទឹកប្រាក់ទាំងនោះមានចំនួនប្រហែលនឹង១០ពាន់លានដុល្លារបើសិនជាគិតតាមទីផ្សារទឹកប្រាក់នាពេលបច្ចុប្បន្ន។

John D. Rockefeller

៥. Helen Walton, ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ១៦,៤ពាន់លានដុល្លារ

លោកស្រីជាភរិយារបស់ស្ថាបនិកក្រុមហ៊ុន Walmart គឺលោក Sam Walton បានផ្តល់ប្រាក់ ១៦,៤ពាន់លានដុល្លារដល់មូលនិធិគ្រួសារ បន្ទាប់ពីការស្លាប់របស់គាត់នៅឆ្នាំ២០០៧ ដែលទឹកប្រាក់ទាំងនោះបានបញ្ចូលទៅក្នុងវិស័យចំនួន៣ គឺកំណែទម្រង់វិស័យអប់រំ, ការការពារបរិស្ថាន និងការស្តារឡើងវិញតំបន់ភាគអាគ្នេយ៍-ពាយព្យ។

Helen Walton

៤. Mark Zuckerberg, ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ១៧ពាន់លានដុល្លារ

មនុស្សគ្រប់គ្នាស្គាល់ថាជាស្ថាបនិករបស់ក្រុមហ៊ុន Facebook កំពុងបង្កើនជំនួយនិងបានបរិច្ចាគទឹកប្រាក់របស់លោកទៅលើសម្បុរសធម៌ផ្សេងៗ។ លោកបានបរិច្ចាគប្រាក់របស់លោកចំនួន  ១២,៨ពាន់លានដុល្លារក្នុងគម្រោងរបស់លោកដែលបានបង្កើតឡើងជាមួយប្រពន្ធរបស់គាត់ Priscilla Chan នៅឆ្នាំ ២០១៥។ រហូតមកដល់ពេលនេះស្ថាបនិកហ្វេសប៊ុករូបនេះបានបរិច្ចាគសរុបប្រហែល ១៧ពាន់លានដុល្លារហើយ ដើម្បី "ជំរុញសក្តានុពលមនុស្ស និងលើកកម្ពស់សមភាព"។

Mark Zuckerberg

៣. George Soros, ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ៣២ពាន់លានដុល្លារ

កាលពីឆ្នាំមុនលោក George Soros វិនិយោគិនហុងគ្រី-អាមេរិករូបនេះបានបង្កើតមូលនិធិមួយដើម្បីជួយសង្គមនិងបានបរិច្ចាគទឹកប្រាក់ ១៨ពាន់លានដុល្លារ។  លើសពីនេះទៅទៀត មូលនិធិដែលលោកបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ បានចូលរួមលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងគណនេយ្យភាពនៅទូទាំងពិភពលោក។

George Soros

២. Warren Buffett, ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ៤៦,៦ពាន់លានដុល្លារ

លោកត្រូវជាមិត្តសម្លាញ់ជាមួយនឹងមហាសេដ្ឋីលេខ២ Bill Gates ក៏បានបរិច្ចាគប្រាក់របស់គាត់ទៅកាន់មូលនិធិផ្សេងៗមិនស្ទើរដែរ ពោលគឺប្រមាណ ៤៦,៦ពាន់លានដុល្លារ។ ជាងនេះទៅទៀតគាត់គ្រោងនឹងបន្តបរិច្ចាគទឹកប្រាក់ប្រមាណ ៩៩ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់គាត់នៅថ្ងៃខាងមុខ។

Warren Buffet

១. Bill Gates, ចំនួនទឹកប្រាក់សរុបដែលបានបរិច្ចាគ ៥០ពាន់លានដុល្លារ

ស្ថាបនិករបស់ក្រុមហ៊ុន Microsoft រូបនេះ បានបរិច្ចាគជួយមួយផ្នែកធំទៅលើការបំបាត់ភាពក្រីក្រ ភាពអត់ឃ្លាន និង ទប់ស្កាត់ជំងឺផ្សេងៗក្នុងពិភពលោក៕

Bill Gates

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]