អេស្ប៉ាញ៖ ក្រោយពីកីឡាករ Mariano Diaz បានត្រលប់មកចូលរួមជាមួយក្លិប Real Madrid និងត្រូវបានប្រកាសពាក់អាវលេខ៧ របស់អតីតខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រួចមក ថៃ្ងនេះយើងទៅមើលទាំងអស់គ្នាថា តើអតីតកីឡាករឆ្នើមៗណាខ្លះដែលធ្លាប់បានពាក់នូវអាវដែលមានលេខមួយនេះនៅ Real Madrid កន្លងមក?

ខាងក្រោមជាកីឡាករដែលធ្លាប់បានប្រើប្រាស់នូវឯកសណ្ឋានលេខ ៧កាលពីពេលកន្លងមក៖

១. ខ្សែបម្រើប្រយុទ្ធ Raymond Kopa៖ ធ្លាប់ចូលលេងឲ្យក្លិប Real Madrid កាលពីឆ្នាំ ១៩៥៦-១៩៥៩, ស៊ុតបញ្ចូលទីបាន ៣០គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៩១លើក។

Raymond Kopa

២. កីឡាករ Amancio Amaro៖ ធ្លាប់ចូលលេងឲ្យក្លិប Real Madrid កាលពីឆ្នាំ ១៩៦២-១៩៧៦, ស៊ុតបញ្ចូលទីបាន ១១៩គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៣៤៤លើក។

Amancio Amaro

៣. ខ្សែប្រយុទ្ធ Juan Gomez Gonzalez ឬហៅក្រៅថា Juanito៖ ធ្លាប់ចូលលេងឲ្យក្លិប Real Madrid កាលពីឆ្នាំ ១៩៧៧-១៩៨៧, ស៊ុតបញ្ចូលទីបាន ៨៥ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ២៨៤ប្រកួត។

Juanito

៤. ខ្សែប្រយុទ្ធ Emilo Butragueno៖ ធ្លាប់ចូលលេងឲ្យក្លិប Real Madrid កាលពីឆ្នាំ ១៩៨៣-១៩៩៥, ស៊ុតបញ្ចូលទីបាន ១៦៥គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៤៥៤លើក។

Emilo Butragueno

៥. ខ្សែប្រយុទ្ធ Raul Gonzalez៖ ធ្លាប់ចូលលេងឲ្យក្លិប Real Madrid កាលពីឆ្នាំ ១៩៩៤-២០១០, ស៊ុតបញ្ចូលទីបាន ៣២៣គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៧៤១លើក។

Raul Gonzalez

៦. ខ្សែប្រយុទ្ធ Cristiano Ronaldo៖ ធ្លាប់ចូលលេងឲ្យក្លិប Real Madrid កាលពីឆ្នាំ ២០០៩-២០១៨, ស៊ុតបញ្ចូលទីបាន ៤៥០គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៤៣៨លើក៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]