ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី បានសម្រេចចិត្តចែកផ្លូវជាមួយនឹងអតីតស្វាមី បន្ទាប់ពីពួកគេមិនអាចបន្តជីវិតជាគូស្វាមីភរិយានឹងគ្នាបានតទៅទៀត ព្រោះតែភាពមិនចុះសម្រុងនឹងគ្នា។

យ៉ាងណាមិញ បន្ទាប់ពីអ្នកម្ដាយហាយសូរ អ្នកនាង សុខ សោម៉ាវត្តី បានសម្រេចចិត្តលះលែងគ្នាជាមួយអតីតស្វាមីមក តារាស្រីរូបនេះ និងគ្រួសារអតីតស្វាមីរបស់ខ្លួន នៅតែរក្សាទំនាក់ទំនងគ្នាយ៉ាងល្អ ហើយជាពិសេសទំនាក់ទំនងរវាងនាង និងអតីតស្វាមីរបស់នាងតែម្ដង។

ជាក់ស្ដែង បើទោះបីបច្ចុប្បន្ននេះ តារាសម្ដែងស្រី អ្នកនាង សុខសោម៉ាវត្តី ត្រូវទទួលបន្ទុកមើលថែទាំកូនស្រីតែម្នាក់ឯងក៏ដោយក្ដី តែអ្នកម្ដាយរូបនេះ មិនដែលធ្វើឲ្យកូនស្រីជាទីស្រលាញ់របស់នាង ខ្វះភាពកក់ក្ដៅនោះឡើយ ដោយនាងតែងតែដើរតួនាទីជាម្ដាយ និងឳពុក បានយ៉ាងល្អ សម្រាប់កូនស្រីរបស់នាងផងដែរ។

ទាំងនេះបង្ហាញឲ្យឃើញថា បើទោះបីជាពួកគេមានគ្នាតែពីរនាក់ម្ដាយកូនមែនពិត តែពួកគេក៏អាចស្វែងរកក្ដីសុខ និងសុភមង្គលដ៏ពេញលេញមួយ សម្រាប់គ្នាទៅវិញទៅមកបានដែរ៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី
សុខ សោម៉ាវត្តី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី