ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈពេលចុងក្រោយមកនេះ គេឃើញថា តារាចម្រៀងសម្លេងផ្អែម លោក ណាំ ប៊ុណ្ណារ័ត្ន បានបាត់មុខពីសិល្បៈ ដោយរស់នៅសាងសុភមង្គលជាមួយនឹងគ្រួសារ ដែលមានភរិយារូបសម្រស់ស្រស់ថែមទាំងមានកូនប្រុសដ៏គួរឲ្យស្រលាញ់ទៀតផង។

យ៉ាងណាមិញ ស្របពេលជាមួយនឹងការ ដែលលោកបាត់មុខពីវិថីមួយនេះ បានធ្វើឲ្យ ហ្វេនអ្នកគាំទ្រជាច្រើន នឹករឮកដល់ទឹកដមសម្លេងដ៏ពីរោះរបស់លោកជាខ្លាំងផងដែរ។

ជាក់ស្ដែង ​អ្វីដែលប្រិយមិត្តមិននឹកស្មានដល់នោះ ក្រោយឃើញតារាប្រុសរូបនេះស្ងាត់មិនចេញមុខបែបនេះមែន តាមពិតម្ចាស់បទ «ពេលវេលាមិនសាកសម» រូបនេះកំពុងតែសំងំដំណើរការរបររកស៊ីផ្ទាល់ខ្លួនជាច្រើនកន្លែង ដោយក្នុងនោះមានដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ យានដ្ឋាន បន្ទប់ជួល ចម្ការស្វាយ Studioផលិតចម្រៀង និងជំនួញដីធ្លី ផងដែរ។

ជាមួយគ្នានេះដែរ ដំណឹងនេះបានធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលមែនទែន ដោយក្នុងនោះក៏មានមហាជន និងអ្នកគាំទ្ររូបលោកជាច្រើន បានចូលរួមសម្ដែងការត្រេកអរជំនួសតារារូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ហាង​ កាហ្វេ ណាំ ប៊ុណ្ណារ័ត្ន
ចំការស្វាយ ណាំ ប៊ុណ្ណារ័ត្ន
បន្ទប់ជួល ណាំ ប៊ុណ្ណារ័ត្ន
យានដ្ឋាន ណាំ ប៊ុណ្ណារ័ត្ន
Studio ណាំ ប៊ុណ្ណារ័ត្ន
ភោជនីយដ្ឋាន ណាំ ប៊ុណ្ណារ័ត្ន
ដី ណាំ ប៊ុណ្ណារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាំ ប៊ុណ្ណារ័ត្ន