អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធ Paul Pogba បានប្រាប់ទៅកាន់ក្លិប Manchester United ថាគេចង់ធ្វើការផ្លាស់ទៅលេងនៅក្រុម Juventus នៅដើមខែ មករា វិញព្រោះគេគ្មានសមត្ថភាពនឹងជួយក្រុមដែលមានមូលដ្ឋាននៅទីក្រុង Manchester នេះតទៅទៀតទេ។

Paul Pogba

កាលពីការប្រកួតដំបូងក្នុងជ័យជម្នះលើក្រុម Leicester City អតីតខ្សែបម្រើរបស់ក្លិបសេះបង្កង់ដែលបានផ្លាស់មកកាន់ក្លិបបិសាចក្រហមនៅក្នុងតម្លៃ ៨៩.៣លានផោននេះបាននិយាយថា៖ «ប្រសិនបើអ្នកមិនសប្បាយចិត្ដ អ្នកនឹងមិនអាចបង្ហាញទម្រង់លេងរបស់អ្នកឲ្យបានល្អនោះទេ»។ 

បើយោងតាមសារព័ត៌មាន Sunday Express បានចុះផ្សាយថា អតីតយុវជនរបស់ Man Utd នេះ មិនសូវសប្បាយចិត្ដប៉ុន្មានទេចំពោះស្ថានភាពរបស់ខ្លួននាពេលបច្ចុប្បន្ន ហើយរូបគេនឹងពេញចិត្ដ បើមានឱកាសទៅលេងនៅក្លិបចាស់ Juventus វិញ ជាពិសេសគឺបានចាប់ដៃគ្នាជាមួយខែ្សប្រយុទ្ធ Cristiano Ronaldo។ 

អំឡុងពេលទីផ្សារដោះដូរកីឡាករបើក កាលពីខែមុន ខែ្សបម្រើសញ្ជាតិបារាំងនេះ ធ្លាប់ជាមុខសញ្ញាដ៏ធំរបស់ក្រុមអ្នកមានបុណ្យ Barcelona ប៉ុន្ដែ Man Utd បដិសេធមិនលក់រូបគេ ខណៈការប្រកួតកាលពីម្សិលមិញ Pogba បានធើ្វឲ្យប្រិយមិត្ដខកបំណង ក្រោយស៊ុតប៉េណាល់ទីមិនចូល។ 

Paul Pogba
Paul Pogba

គួរឲ្យដឹងថា កីឡាករវ័យ ២៥ឆ្នាំនេះទំនងមិនពេញចិត្តចំពោះការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នៅរដូវកាល ២០១៨-១៩នេះទេ ពោលគឺតាំងពីក្លិប Manchester United បានចាញ់ប៉ុន្មានប្រកួតជាប់ៗគ្នារួចមក៕

Paul Pogba និង Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]