ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាងស្រីលាភ កាន់តែមានហាងឆេងខ្ពស់ចេញសម្តែងជាច្រើនកម្មវិធី ស្របពេលដែលនាង ទើបតែបង្កើតកូន ដែលជាគ្រាប់ពេជ្រ ក្រោមចំណងដៃជាមួយតារាកំប្លែងរួមទ្រនំ នាយក្រឹម។

យ៉ាងណាមិញ ទោះបីជាតារារូបនេះទើបតែកើតបានកូនភ្លោះមួយគូរួចហើយក្តី តែបើងាកទៅមើលសម្រស់របស់នាងវិញ ឃើញថាកាន់តែស្អាតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ ប្រិយមិត្តជាច្រើនប្រាកដជាមិនទាន់បានដឹងទេ នូវមុខមាត់របស់ម្តាយតារារូបនេះនោះទេ ជាក់ស្តែងកាលពីពេលថ្មីៗនេះតារារូបនេះបានបង្ហោះរូបភាព ជាមួយអ្នកម្តាយជាទីស្រលាញ់ជាលើកដំបូង នៅក្នុងបណ្តាញសង្គមរបស់នាង។

នៅក្នុងនោះដែរ ក៏បានបង្ហាញនូវសម្រស់យ៉ាងស្អាត ក្មេងជាងវ័យ ជាពិសេសនោះគឺ មុខមាត់របស់នាងស្រដៀងនឹងម្តាយខ្លាំងតែម្តង នៅពេលដែលថតជិតគ្នាម្តងៗ។

ក្រៅពីនេះ ម្តាយរបស់តារារូបនេះមិនត្រឹមជាម្តាយល្អនោះទេ នាងថែមទាំងជាលោកយាយល្អ តែងតែតាមមើលថែចៅស្រីទាំង២គ្រប់ពេល៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពនាង ជាមួយម្តាយខាងក្រោមនេះ៖ 

ស្រីលាភ និងម្តាយ
ម្តាយស្រីលាភ និងកូនៗនាង
ម្តាយស្រីលាភ
ម្តាយស្រីលាភ និងកូនៗនាង
ម្តាយស្រីលាភ និងកូននាង
ម្តាយស្រីលាភ និងកូននាង
ម្តាយស្រីលាភ និងនាង
ម្តាយស្រីលាភ និងកូនៗនាង
ម្តាយស្រីលាភ និងកូនៗនាង
ម្តាយស្រីលាភ និងកូនៗនាង
ម្តាយស្រីលាភ និងកូននាង
ម្តាយស្រីលាភ
ម្តាយស្រីលាភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)