ក្រិក៖ ខែ្សបម្រើចាស់វស្សា Yaya Toure បានសម្រេចចូលរួមជាមួយក្លិបចាស់ Olyampiacos ក្រោយពីរូបគេចាកចេញពីទីនេះ អស់ពេលជាង១២ឆ្នាំមកហើយនោះ។ 

Yaya Toure

កីឡាករវ័យ៣៥ឆ្នាំនេះ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំក្លិប ជាពិសេសគឺប្រិយមិត្ដនៅកីឡដ្ឋាន Karasakaikis កាលពីថៃ្ងអាទិត្យម្សិលមិញ អំឡុងការប្រកួតដែលក្រុមម្ចាស់ផ្ទះ យកឈ្នះក្រុម Giannena ក្នុងលទ្ធផល ៥-០ នៃក្របខណ្ឌលីកកំពូលរបស់ប្រទេសក្រិក។

អ្នកតំណាងរបស់ Toure ធ្លាប់បាននិយាយបន្ទាប់ពីការចាកចេញរបស់គេពីក្លិបមេឃខៀវ Manchester City ថា រូបគេនឹងចូលរួមជាមួយក្លិបក្នុងក្របខណ្ឌលីកកំពូលអង់គ្លេសជាបន្ដ ប៉ុន្ដែចុងក្រោយ អតីតកីឡាកររបស់ក្រុម Barcelona នេះ ក៏សម្រេចចូលរួមជាមួយក្លិបយក្សនៅប្រទេសក្រិកទៅវិញ។  

Yaya Toure

Olympiacos នឹងត្រូវលេងក្នុងពានរង្វាន់អឺរ៉ុបលំដាប់ទី២ UEFA Europa League បន្ទាប់ពីបំបាក់ក្រុម Burnley ដោយលទ្ធផល ៤-២ ក្នុងការប្រកួត Play-off។

Toure បាននិយាយក្រោយធើ្វផ្លាស់ជាផ្លូវការថា៖ «ខ្ញុំអន្ទះសារខ្លាំងណាស់ ដើម្បីជួយក្លិបឲ្យឈ្នះពានរង្វាន់សម្រាប់អ្នកគាំទ្រដ៏អស្ចារ្យ»៕  

ប្រិយមិត្ដមកស្វាគមន៍ Toure
ប្រិយមិត្ដមកស្វាគមន៍ Toure

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]