អុីតាលី៖ គ្រូបង្វឹកក្លិបសេះបង្កង់ Juventus លោក Massimiliano Allegri បានលើកឡើងថាកីឡាករ Cristiano Ronaldo ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្របខ្លួនជាមួយមិត្តរួមក្រុមរបស់គេ ជាពិសេសដើម្បីសម្រួចការស៊ុតបញ្ចូលទីឲ្យកាន់តែប្រសើរឡើងជាងនេះទៀត។

Cristiano Ronaldo និង Massimiliano Allegri

អតីតខ្សែប្រយុទ្ធក្លិប Real Madrid ដែលបានផ្លាស់មកកាន់ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកគំពូលរបស់ប្រទេសអុីតាលីកាលពីឆ្នាំ ២០១៧-១៨ នៅក្នុងតម្លៃ១០០លានផោននេះ នៅមិនទាន់អាចរកគ្រាប់បាល់ឲ្យក្រុមថ្មីរបស់គេបានឡើយទេ ទោះបីជាក្លិបរបស់គេឈ្នះការប្រកួតទាំង ៣សប្តាហ៍ជាប់ៗគ្នាក៏ដោយ។

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នេះជាកីឡាករដែលស៊ុតបានដល់ទៅ ២៣ជើង ដែលជាចំនួនច្រើសជាងគេក្នុងលីកកំពូលទាំង៥របស់អឺរ៉ុប ប៉ុន្តែក្នុងនោះមិនទាន់ចូលទីមួយគ្រាប់នូវឡើយទេ។ 

លោក Allegri បាននិយាយថា៖ «បាល់ទាត់នៅក្នុងប្រទេសអុីតាលីគឺខុសពីបណ្តាលីកកំពូលធំដទៃៗទៀតនៅអឺរ៉ុប។ ចំណែកកីឡាករ Ronaldo វិញគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យការលេងរបស់គេកាន់តែល្អប្រសើរជាងនេះទៀត។ ហើយនេះក៏ដោយសារតែពេលវេលាមិនទាន់អំណោយផលដល់រូបគេនៅឡើយទេ ហើយទំនងគ្រាប់បាល់មិនបានចំគោលដីទៅតាមអ្វីដែលគេចង់បាននោះទេ។ ពួកយើងនឹងព្យាយាមដើម្បីសម្រួចការស៊ុតបញ្ចូលទីរបស់ Ronaldo ឲ្យកាន់តែប្រសើរជាងនេះតទៅទៀត»។

Cristiano Ronaldo

សូមបញ្ជាក់ថា កីឡាករវ័យ ៣៣ឆ្នាំនេះបានសុំពេលដើម្បីសម្រាកពីក្រុមជម្រើសជាតិព័រទុយហ្គាល់មួយរយៈសិន បន្ទាប់ពីគេបានផ្លាស់ពីក្រុម Real Madrid មកកាន់ក្លិប Juventus៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]