ភ្នំពេញ៖ ជាការពិតណាស់ កាលពីម្សិលមិញនេះ តារាចម្រៀងស្រីសម្បុរស្រអែម កញ្ញា ស៊ូ ដាណេ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹកក្នុងថ្ងៃពិសេសរបស់នាង។

ជាក់ស្ដែង ដោយយោងទៅតាមរយៈរូបភាពប៉ុន្មានសន្លឹក កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨នេះបានឲ្យដឹងថា តារាចម្រៀងស្រីសម្បុរខ្មៅស្រស់ កញ្ញា ស៊ូ ដាណេ បានសម្រេចចិត្តភ្ជាប់ពាក្យយ៉ាងសាមញ្ញ ជាមួយនឹងគូដណ្ដឹងដែលជាអាណិកជនខ្មែរអាមេរិក បន្ទាប់ពីអ្នកទាំងពីរបានមើលចិត្តថ្លើមគ្នា អស់រយៈពេលជាយូរឆ្នាំមកហើយផងដែរ។

យ៉ាងណាមិញ ចំពោះដំណឹងដ៏គួរឲ្យរំភើបរីករាយនេះដែរ កញ្ញា ស៊ូ ដាណេ ក៏ទទួលបានសារអបអរសាទរ និងសារជូនពរជាច្រើន ពីសំណាក់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

សូមទស្សនាទិដ្ឋភាពពិធីភ្ជាប់ពាក្យរបស់ ស៊ូ ដាណេ ខាងក្រោមនេះ៖ 

ស៊ូ ដាណេ
ស៊ូ ដាណេ និងគូដណ្ដឹង
ស៊ូ ដាណេ និងគូដណ្ដឹង
ទិដ្ឋភាព ភ្ជាប់ពាក្យ ស៊ូ ដាណេ
ទិដ្ឋភាព ភ្ជាប់ពាក្យ ស៊ូ ដាណេ
ទិដ្ឋភាព ភ្ជាប់ពាក្យ ស៊ូ ដាណេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ដាណេ