អេស្ប៉ាញ៖ បន្ទាប់ពីយប់ថ្ងៃសៅរ៍កន្លងទៅក្រុម Real Madrid បានបំបាក់ក្រុម Leganes ដោយលទ្ធផល ៤-១ នៅយប់មិញនេះក្រុម FC Barcelona ក៏មិនធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេអស់សង្ឃឹមដូចគ្នា ពោលគឺពួកគេបានលត់ក្រុម SD Huesca ក្នុងលទ្ធផល ៨-២នៅក្នុងទឹកដី Camp Nou របស់គេ។

ក្រុម FC Barcelona

ក្រោយពីត្រូវក្រុមភ្ញៀវស៊ុត ១គ្រាប់នាំមុខមុនក្រុមអ្នកមានបុណ្យបានតាមស្មើមកវិញដោយកីឡាករ Lionel Messi នៅក្នុងនាទី ១៦ ខណៈដែលកីឡា Jorge Pulido របស់ក្រុមភ្ញៀវបានស៊ុតបញ្ចូលទីក្រុមខ្លួនឯងជួយឲ្យក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានី Catalonia បើកការនាំមុខ ២-១វិញម្តង។

បន្ទាប់មកទៀតក្រុមម្ចាស់ជើងឯកក្របខណ្ឌ La Liga ចំនួន ២៥សម័យកាលនេះបានបន្ថែមគ្រាប់បាល់នាំមុខ ៣-១នៅនាទីទី ៣៩ដោយកីឡាករ Luis Suarez ប៉ុន្តែត្រូវក្រុមដែលមកពី Huesca មួយនេះតាមបាន ៣-២មកវិញនៅក្នុងនាទីទី ៤២ដោយកីឡាករ Alejandro Gallar Falguera។

នៅដើមវគ្គទី ២កីឡាករ Ousmane Dembele ជាអ្នកស៊ុតគ្រាប់ទី ៤ឲ្យក្រុមម្ចាស់ជើងឯកកាលពីឆ្នាំទៅនៅក្នុងនាទីទី ៤៨ ជាមួយគ្នានេះដែរកីឡាករ Ivan Rakitic ក៏បានបន្ថែមគ្រាប់ទី ៥នៅក្នុងនាទីទី ៥២ផងដែរ។

ក្រុម Huesca

គួរឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនជាអ្នកស៊ុតគ្រាប់ទៅ ៦ឲ្យក្រុម Barcelona នៅនាទីទី ៦១ និងខ្សែការពារ Jordi Alba ស៊ុតគ្រាប់ទី ៧នៅក្នុងនាទីទី ៨១ ខណៈដែលនៅចុងវគ្គទី ២ទៅហើយក្រោយម្ចាស់ផ្ទះបន្ថែម ១គ្រាប់ទៀតដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីខ្សែប្រុយទ្ធក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយនៅនាទីទី ៩០+៣៕

Lionel Messi
ក្រុម FC Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]