អ៊ីតាលី៖ កូនប្រុសរបស់កំពូលតារាបាល់ទាត់ Cristiano Ronaldo កុមារា Cristiano Jr បានស៊ុតបញ្ចូលទីដល់ទី៤គ្រាប់ ក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងឈុត Juventus អាយុក្រោម ៩ឆ្នាំ។ 

Cristiano Jr

គិតមកទល់ពេលនេះ Ronaldo នៅតែមិនទាន់រកគ្រាប់បាល់ដំបូងឲ្យ Juventus នៅឡើយទេ ខណៈការប្រកួតចុងក្រោយកាលពីថៃ្ងសៅរ៍សប្ដាហ៍មុន ដែល Juventus យកឈ្នះ Parma ២-១ ក៏ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ មិនទាន់អាចស៊ុតបញ្ចូលទីបានដែរ។ 

Ronaldo

ផ្ទុយទៅវិញ ដំណក់ឈាមបង្កើតរបស់អតីតសមាជិកក្រុមបិសាចក្រហម Manchester United ពោលគឺកូនប្រុសរបស់គេផ្ទាល់ Cristiano Jr បានស៊ុតបញ្ចូលទីឲ្យក្រុមឈុតក្រោមអាយុ៩ឆ្នាំ យ៉ាងអស្ចារ្យ ដោយអាចរកបានដល់ទីទៅ ៤គ្រាប់ ក្នុងការប្រកួតដំបូងរបស់គេ។

បើតាមសារព័ត៌មានក្នុងប្រទេសអ៊ីតាលី បានចុះផ្សាយថា Cristiano Ronaldo Jr នេះ បានស៊ុតបញ្ចូលទីឲ្យក្រុមយក្សអ៊ីតាលីនេះ ទល់នឹងក្រុម Lucento កាលពីម្សិលមិញ ក្នុងជ័យជម្នះដល់ទៅ ៧-១ ឯណោះ៕  

Cristiano Jr
ក្រុមគ្រួសារ Ronaldo
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]