ភ្នំពេញ៖ ក្រោយពីម្តាយជាទីស្រលាញ់បានចែកឋានទៅ កូនៗទាំង២របស់ អ្នកនាងសាន ស្រីឡៃ ទទួលបានការមើលថែខ្លាំងពីលោកយាយ និងអ្នកជុំវិញខ្លួនបានយ៉ាងកក់ក្តៅ ទោះបីជាពួកគេលំបាក ខ្វះថវិកា និងនឿយហត់យ៉ាងណាក្តី។

ជាក់ស្តែង កាលពីម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់កូនច្បងរបស់នាង បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើនមានអារម្មណ៍ថាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយការរៀបចំពិធីខួបកំណើត ក្រោមការហូបអាហារជួបជុំគ្នាសប្បាយរីករាយ ក៏ប៉ុន្តែត្រូវអវត្តមានម្តាយរបស់ខ្លួន។

តែទោះបីជាគ្មានម្តាយនៅជិតដូចឆ្នាំមុនៗ ក៏កូនប្រុសច្បងរបស់ ស្រីឡៃ ទទួលបានភាពកក់ក្តៅខ្លាំង ដោយក្នុងនោះអ្នកនៅជុំវិញ ជាពិសេសលោកយាយ និងបងស្រី បានបង្កើតភាពសប្បាយរីករាយ ផ្តល់ជាកាដូបន្តិចបន្តួចដើម្បីជាការលើកទឹកចិត្តដល់ក្មេងៗផងដែរ។

ប៉ុន្តែអ្វីដែលសំខាន់ នៅក្នុងវីដេអូនេះ បងស្រីសាន ស្រីឡៃ ដែលធ្វើខួបកំណើត ឲ្យកូននាង ពិតជាដូចនាងបេះដាក់ មិនថា ទម្រង់មុខ ស្ទីលចងសក់ និង ការស្លៀកពាក់ ធ្វើឲ្យ អ្នកដែលមើល ប្រហោងពោះអស់តែម្តង។ 

គួររំលឹកផងដែរថា បេក្ខភាពThe Voice Cambodia អ្នកនាងសាន ស្រីឡៃ ត្រូវបានស្លាប់ដោយសារប្តីបាញ់សម្លាប់អស់រយៈពេលជិត១ឆ្នាំហើយ ខណៈពេលដែលកូនៗទាំងពីរត្រូវកំព្រា រស់នៅជាមួយលោកយាយមកទល់នឹងពេលនេះ៕

សូមទស្សនាកម្រវីដេអូ ក្នុងថ្ងៃកំណើតកូនប្រុសច្បងរបស់តារារូបនេះខាងក្រោមនេះ៖

សាន ស្រីឡៃ កាលនៅរស់
សាន ស្រីឡៃ និងកូនប្រុស
សាន ស្រីឡៃ និងកូនៗ
សាន ស្រីឡៃ និងកូនៗ
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង
ខួបកំណើរកូនច្បងនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាន ស្រីឡៃ