អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានរកឃើញជ័យជម្នះរបស់ខ្លួនឡើងវិញ បន្ទាប់ពីចាញ់២ប្រកួត ដោយអាចយកឈ្នះក្រុមម្ចាស់ផ្ទះ Burnley ២-០ កាលពីយប់មិញនេះ។
ក្នុងតង់ទី១ ក្រុមភ្ញៀវ Man Utd បានធើ្វការគ្រប់គ្រងបាល់ និងដាក់សម្ពាធដល់ក្រុមម្ចាស់ផ្ទះយ៉ាងខ្លាំង រហូតដល់នាទី២៧ ខែ្សប្រយុទ្ធមាឌធំ Romelu Lukaku តែតបញ្ចូលទីបានសម្រេច ក្រោយទទួលបាល់លើកពី Sanchez យ៉ាងស្អាត។ មុនចប់ការប្រកួតវគ្គទី១ ១នាទី ពោលគឺនាទី៤៤ Lukaku ដដែលជាអ្នកធើ្វបានគ្រាប់ទី២ ធើ្វឲ្យចប់តង់ទី១ Man Utd នាំមុខ Burney ២-០។
ចូលដល់វគ្គទី២ ក្រុមភ្ញៀវនៅតែបន្ដដាក់គំនាបទៅលើក្រុមភ្ញៀវ ប៉ុន្ដែមិនអាចទម្លុះសំណាញ់អ្នកចាំទីបាន។ នៅនាទី៧១ Rashford ដែលទើបនឹងប្ដូរចូលជំនួស Alexis Sanchez ត្រូវអាជ្ញាកណ្ដាលផ្ដល់កាតក្រហមឲ្យ បន្ទាប់ពីកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសនេះ ទៅអុកក្បាលខែ្សការពាររបស់ Burnley។
ចប់ការប្រកួត Manchester United យកឈ្នះ Burnley ក្នុងលទ្ធផល ២-០ ទទួលបាន ៣ពិន្ទុ សម្រាប់សប្ដាហ៍ទី៤ នៃក្របខណ្ឌ Premier League៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]