ភ្នំពេញ៖ ក្រោយពីស្ងាត់មិនចេញចម្រៀងអស់រយៈពេលជិតកន្លះឆ្នាំ នៅពេលនេះតារាចម្រៀងសាច់សខ្ចីកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា “Trap Queen” កាលពីប៉ុន្មានម៉ោងមុននេះ។

យ៉ាងណាមិញ ផ្អែកលើបទចម្រៀងមួយបទដែលទើបតែចេញនេះផងដែរ បាននឹងកំពុងតែធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរស្ទើរតែគ្រប់គ្នា ព្រោះថាទាំងសាច់ភ្លេង ទំនុកច្រៀង និងការថតMVពិតជាទាក់ទាញខ្លាំង មិនចាញ់MVបទបរទេសប៉ុន្មាននោះទេ។

ទោះជាយ៉ាងណាក្តី សម្រាប់ការចេញបទចម្រៀងមួយបទនេះ កញ្ញា ទេព បូព្រឹក្ស បានបញ្ចេញស្ទីលប្លែកៗជាច្រើន ព្រមជាមួយការរៀបចំខ្លួននឹកស្មានមិនដល់ផងដែរ។

តួយ៉ាង បទចម្រៀង “Trap Queen” កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់មហាជន មិនត្រឹមតែប៉ុណ្ណោះ សម្រាប់MVនេះ ទើបតែចេញបានប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែមានអ្នកចូលទស្សនាលើបណ្តាញយូធូបរាប់ម៉ឺនដងឯណោះ៕

ចង់ដឹងបទថ្មី Trap Queen ឡូយយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖ 

បទ Trap Queen
បទ Trap Queen
បទ Trap Queen
បទ Trap Queen
បទ Trap Queen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស