កូរ៉េខាងត្បូង ៖ វាមិនមែនជារឿងដែលចម្លែកនោះទេ ដែលតារាចម្រៀងម្នាក់ ក្លាយទៅជាអ្នកគាំទ្ររបស់ តារាចម្រៀងម្នាក់ផ្សេងទៀត ប៉ុន្តែវាជារឿងដ៏អស្ចារ្យមួយ ដែលធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេ សប្បាយរីករាយជាខ្លាំង ពេលដែលបានឃើញ។ ជាពិសេសនៅពេលដែលពួកគេ បង្ហាញក្ដីស្រលាញ់ និងការគាំទ្រគ្នា ទៅវិញទៅមក ក្នុងពេលដែល មានកម្មវិធីជួបជុំគ្នាណាមួយ។

ក្នុងនោះផងដែរ ប្រិយមិត្តមួយចំនួន អាចនឹងមិនទាន់ដឹងនៅឡើយទេថា Suho ប្រធានក្រុម EXO ដ៏ល្បីឈ្មោះ គឺជាអ្នកគាំទ្រដ៏ស្មោះម្នាក់ របស់ក្រុមចម្រៀងនារី Red Velvet។

ជានិច្ចកាល Suho តែងតែបង្ហាញការគាំទ្រ ចំពោះក្រុមចម្រៀងនារីមួយនេះ ដោយការរាំ និងច្រៀងចម្រៀងរបស់ពួកនាង។

លើសពីនេះទៅទៀត ពេលដែលនៅចំពោះមុខពួកនាង លោកតែងតែនិយាយ បើកចំហពីការស្រលាញ់របស់លោក ចំពោះសមាជិកនីមួយៗផងដែរ។ វាមិនមានអាថ៌កំបាំងទេ ដែលថា Suho ពិតជាស្រលាញ់ចូលចិត្ត ក្រុម Red Velvet ព្រោះតែលោក តែងតែធ្វើរឿងទាំងនេះជាញឹកញាប់៕

ទស្សនាវីដេអូខាងក្រោម ៖  

រូបភាព Red Velvet
រូបភាព Red Velvet
រូបភាព Suho
រូបភាព Suho
រូបភាព Suho
រូបភាព Suho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]