ពិភពលោក៖ ដោយសារអត្រាប្រជាជនលើផែនដី កាន់តែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការផ្សេងៗ ជាពិសេសផ្នែកស្បៀងអាហារក៏កើនឡើងតាមនោះដែរ។ ដើម្បីបំពេញតម្រូវការរបស់មនុស្ស និងគិតគូរដល់សុខភាពពួកគេ អ្នកវិទ្យាសាស្ត្របានខិតខំស្រាវជ្រាវប្រភេទអាហារថ្មីៗជាច្រើន ក្នុងចំណោមនោះ អាហារទាំងប្រាំនេះគួរឱ្យចាប់អារម្មណ៍ជាងគេ៖

រូបតំណាងអាហារសម្រាប់ថ្ងៃអនាគត

១. ដុំចង្រិត (Cricket Bar)

ចង្រិតមានប្រូតេអ៊ីនច្រើនជាងសាច់គោ ៣ ដង ហើយធ្វើឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងសាច់គោដល់ទៅ ១០០ ដង។ គួរកត់សម្គាល់ថា មនុស្សជាង ២ ពាន់លាននាក់ ញ៉ាំសត្វល្អិតជារៀងរាល់ថ្ងៃរួចទៅហើយ។

២. នំប៉័ងធ្វើពីស្មៅសាលី (Kernza Bread)

អ្នកនឹងអាចរកស្មៅសាលីនេះញ៉ាំបាននៅក្នុងផលិតផលនំប៉័ង និងស្រាបៀរ។ ឬសរបស់ស្មៅសាលី រក្សាជាតិកាបោនក្នុងដី បានច្រើនជាងឬសរបស់ស្រូវសាលី ថែមទាំងផ្តល់ទិន្នផលបានដល់ទៅ ៥ ឆ្នាំ មិនមែនត្រឹម ១ ឆ្នាំនោះទេ។

៣. ប៊័រហ្គ៊័របួស (Plant Burgers)

អ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារបានផលិតប៊័រហ្គ៊័រដោយយកសណ្តែកខៀវ និងសណ្តែកសៀង មកធ្វើស្នូលជំនួសសាច់គោ ហើយវាហូរឈាម (ជាតិពណ៌ក្រហម) នៅពេលអ្នកខាំម្តងៗ។ សំខាន់គឺរសជាតិឆ្ងាញ់ដូចប៊័រសាច់គោតែម្តង!

៤. ប្រេងស្លែ (Algae Oil)

ប្រេងដែលប្រើសម្រាប់ជួញដូរដូចជាប្រេងដូង ពុំមាននិរន្តរភាពឡើយ ដូច្នេះអ្នកវិទ្យាសាស្ត្រកំពុងបណ្តុះស្លែពីរុក្ខជាតិ ឬដើមឈើ ក្នុងការបង្កើតប្រេងដែលជួយដល់សុខភាពល្អជាងមុន ដើម្បីជួយអ្នក និងភពផែនដី។

៥. ដុំសាច់មាន់អនាម័យ (Clean Chicken Nuggets)

មាន់ប្រមាណ ៥០ ពាន់លានក្បាលត្រូវបានសម្លាប់រៀងរាល់ឆ្នាំដើម្បីធ្វើម្ហូប ដូច្នេះជំនួសឱ្យការយកសាច់ពីមាន់រស់ ក្រុមហ៊ុនចំនួន ១៥ កំពុងបណ្តុះសាច់ទាំងនេះចេញពីកោសិការបស់វាផ្ទាល់តែម្តងនៅក្នុងបន្ទប់ពិសោធន៍ ដែលគេស្គាល់ថា “ការបិទសាច់” (បិទ ដូចក្នុងពាក្យ បិទស្រា)៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]