ភ្នំពេញ៖ ក្រោយបាត់បង់មនុស្សជាទីស្រលាញ់ ដែលខំមើលថែខ្លួនអស់ពេលជាច្រើនឆ្នាំ ពេជ្រ ថៃ ក៏បានមកធ្វើការច្រៀងតាមការប្រគុំតន្ត្រីតាមធម្មតាវិញ ដើម្បីរកប្រាក់ បន្ទាប់ពីការសិក្សារបស់ខ្លួន។

ជាក់ស្តែង ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាវ័យក្មេងរូបនេះក៏បានបួសជាព្រះសង្ឃអស់រយៈពេលមួយសប្តាហ៍ ដើម្បីធ្វើការសងគុណដល់ម៉ែចាស់ ដែលខំប្រឹងបីបាច់មើលថែ អស់រយៈពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើមួយនេះបានធ្វើឲ្យមហាជនជាច្រើនសរសើរ ដល់ប្អូនប្រុសគ្រប់គ្នាតែម្តង។

ស្របពេលជាមួយគ្នានេះ លោកយាយស្លាប់មិនទាន់បានប៉ុន្មានផង តារាវ័យក្មេងរូបនេះក៏ត្រៀមចេញចម្រៀងរំលឹកទៅដល់ម៉ែចាស់ ដែលបានចែកឋានកាលពីពេលកន្លងទៅនេះ ក្រោមការនិពន្ធស្នាដៃ ចេញពីគំនិតខ្លួនឯងផ្ទាល់ ជាមួយនឹងឪពុកជាទីស្រលាញ់ផងដែរ។

នៅក្នុងនោះដែរ គ្រាន់តែឃើញអត្ថន័យបទចម្រៀង ដោយមិនទាន់បានស្តាប់ផង ក៏មានអារម្មណ៍ថាក្តុកក្តួល និងអាណិតដល់រូបប្អូនជាខ្លាំង ដែលបានតែងតែមិនភ្លេចដល់អ្នកមានគុណបែបនេះ៕

ចង់ដឹងថា អត្ថន័យបទថ្មីដែលប្អូនត្រៀមចេញនោះមានអត្ថន័យបែបណា សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ និងម៉ែចាស់
ពេជ្រ ថៃ និងម៉ែចាស់
អត្ថន័យបទដែលត្រៀមចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ