យុវវ័យរបស់មនុស្សម្នាក់ៗ ប្រហែលជាសុទ្ធតែពោរពេញដោយការសប្បាយ ការដើរកម្សាន្ត និងការរាប់អានមិត្តថ្មីៗជាដើម។ ដោយឡែក បើយើងសង្កេតមើលឱ្យបានច្បាស់ មនុស្សដែលមានវ័យកាន់តែច្រើន និងកាន់តែចាស់នោះ ភាពរីករាយទាំងនោះបានបាត់បង់ទៅតាមពេលវេលាអស់ទៅហើយ ជាពិសេសមិនសូវមានមិត្តភក្តិ និងមានភាពរីករាយដូចជាពេលមុនទៀត។

កត្តាដែលធ្វើឱ្យអ្នកលែងមានមិត្តភក្តិ ស្អប់ និងសូវចូលចិត្តមនុស្សនៅជុំវិញខ្លួនទៀតគឺ ដោយសារតែកត្តាប្តូរបរិបថសង្គមរស់នៅ និងទំនួលខុសត្រូវច្រើននៅក្នុងជីវិត រួមទាំងកត្តាធំៗទាំង៤យ៉ាងនេះដូចជា៖

# ធ្វើរឿងដែលសំខាន់

នៅពេលដែលអ្នកនៅក្មេង អាយុនៅតិច អ្នកប្រហែលជាចំណាយពេលច្រើនជាមួយនឹងមិត្តភក្តិ និងរកពេលវេលាសប្បាយរីករាយច្រើន ជាពិសេសនៅពេលដែលមានអាយុខ្ទង់២០ឆ្នាំ។

តែនៅពេលដែលអ្នកមានអាយុកាន់តែច្រើនអ្នកនឹងដឹងថាពេលវេលាពិតជាមានតម្លៃខ្លាំងណាស់ ដែលអ្នកនឹងធ្វើអ្វីដែលសំខាន់ៗ មានតម្លៃ និងមានប្រយោជន៍បំផុតសម្រាប់ជីវិតរបស់អ្នកវិញ ដូចជាចំណាយពេលវេលាស្ងប់ស្ងាត់ម្នាក់ឯង ចំណាយពេលល្អៗសម្រាប់ជីវិតដូចជាចម្អិនម្ហូបអាហារដោយខ្លួនឯង និងរកពេលវលាជាមួយក្រុមគ្រួសារ ឪពុកម្តាយជាទីស្រលាញ់ជាដើម។

ធ្វើរឿងដែលសំខាន់

# ស្រពិចស្រពិលនឹងមិត្តភាពចាស់ៗ

កាលពីនៅយុវវ័យអ្នកប្រហែលជារីករាយនឹងការជួបជុំមិត្តភក្តិ ហើយតែងតែរកពេលវេលាដើម្បីជួបមិត្តចាស់ៗជាដើមដើម្បីបង្កើតភាពរីករាយនៅក្នុងជីវិត។ តែនៅពេលដែលអ្នកមានអាយុកាន់តែច្រើន អ្នកស្ថិតនៅក្នុងបរិយាកាសសង្គមថ្មី ជួបមនុស្សថ្មីៗប្លែកៗ មានទំនួលខុសត្រូវផ្សេងៗជាច្រើនដូចជាការងារ និងក្រុមគ្រួសារជាដើម ដែលធ្វើឱ្យអ្នកអាចនឹងមិនសូវមានពេលជួបមិត្តចាស់ ឬពេលជួបបានត្រឹមតែសម្តែងក្តីរីករាយដែលបានជួបគ្នាដោយចៃដន្យតែប៉ុណ្ណោះ។

ស្រពិចស្រពិលនឹងមិត្តភាពចាស់ៗ

# លែងចាប់អារម្មណ៍រឿងគ្មានបានការ

មានវ័យកាន់តែចាស់ធ្វើឱ្យអ្នកមានបទពិសោធន៍ជីវិតកាន់តែច្រើន ហើយស្គាល់ចរិតមនុស្សក៏កាន់តែច្បាស់ផងដែរ ដែលទាំងនេះហើយបានធ្វើឱ្យអ្នកលែងចំណាយពេលអត់ប្រយោជន៍ និងព្យាយាមដើរចៀសពីមនុស្សដែលធ្វើឱ្យអ្នកមានបញ្ហា ជាមួយចំណងមិត្តភាព និងញាតិមិត្តដែលពូកែដ្រាម៉ា ឬធ្វើរឿងដែលគ្មានប្រយោជន៍ជាដើម។ ដូច្នេះហើយអាយុកាន់តែច្រើនអ្នកមានមិត្ត និងសាច់ញាតិកាន់តែតិច តែជាមិត្តពិតប្រាកដសម្រាប់ជីវិតរបស់អ្នក។

លែងចាប់អារម្មណ៍រឿងគ្មានបានការ

# លែងមានមិត្តថ្មីៗគិតតែរឿងគ្រួសារ

រាល់ពេលដែលអ្នកបញ្ចប់ការសិក្សាថ្នាក់ឧត្តម(សាកលវិទ្យាល័យ) និងចាប់ផ្តើមមានការងារធ្វើរបត់ជិវិតរបស់អ្នកនឹងផ្លាស់ប្តូរទាំងស្រុង ហើយអ្វីដែលត្រូវខ្វល់ និងត្រូវគិតគឺរឿងការងារ ការរកស៊ីចិញ្ចឹមជីវិត រួមទាំងក្រុមគ្រួសារជាដើម ដែលជាហេតុធ្វើឱ្យអ្នកមានការរវល់ច្រើនរហូតគ្មានពេលវេលាសប្បាយ និងរាប់អានមនុស្សថ្មីៗជាដើម។ ដូច្នេះហើយអ្នកអាចនឹងបាត់បង់មិត្តបណ្តើរៗ ជាពិសេសថែមទាំងគ្មានពេលទៅរាប់អានមិត្តថ្មីៗផងដែរ ហើយមិត្តដែលនៅសល់អ្នកនឹងមិនសូវចំណាយពេលវេលាជាមួយពួកគេច្រើនដូចមុននោះទេ ដោយយកពេលវេលាជាមួយនឹងក្រុមគ្រួសារជាទីស្រលាញ់របស់អ្នក៕ 

លែងមានមិត្តថ្មីៗ គិតតែរឿងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]