ភ្នំពេញ៖ ជាការពិតណាស់ការជ្រើសរើសកន្លែង សំរាប់ទទួលទានអាហារជារឿងដែលសំខាន់ បន្ទាប់ពីរសជាតិ។​ ដូច្នេះហើយទើបហាងនំបុ័ង TOUS les JOURS ប្រកាន់ភ្ជាប់នូវស្ដង់ដាសុវតិ្ថភាពចំនីអាហារ គុណភាណ អនាម័យ​ និងរសជាតិដល់អ្នកទទួលទាន។ នេះជាមូលហេតុធ្វើអោយTOUS les JOURS ល្បីល្បាញនិងឈរជើងនៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ ហើយនិងទទួលបានស្គាល់ពីអតិថិជនជាច្រើនថាជាហាងនំបុ័ង ដែលគោរពស្របតាមស្ដង់ដាគុណភាពពិតប្រាកដ។​

មូលហេតុនេះហើយទើប កាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨ ក្រសួងសុខាភិបាល បានសំរេចជ្រើសរើសហាងនំបុ័ង​TOUS les JOURS នៅខេត្តបាត់ដំបង ជា​ទីតាំងហាងគំរូសំរាប់ធ្វើវគ្ដបណ្ដុះបណ្ដាល ស្ដីអំពីអធិការកិច្ចសុវត្ថិភាពចំនីអាហារបែបទំនើប ដល់មន្រ្តីខាងត្រួតពិនិត្យស្ដង់ដាសុវតិ្ថភាពចំនីអាហារជាច្រើនរូប​ ដែលអញ្ជើញមកពីតាមបណ្ដាខេត្តផ្សេងៗដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ពោធិសាត់ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ កែប កំពត និងខេត្តប៉ៃលិនជាដើម។ គួរបញ្ជាក់ផងដែលថាការធ្វើវគ្គបណ្ដុះបណ្ដាលពីខាងក្រសួងសុខាភិបាល ស្ដីអំពីអធិការកិច្ចសុវត្ថិភាពចំនីអាហារបែបទំនើបនេះ គឺក្នុងគោលបំណង បំពាក់បំប៉នជំនាញបន្ថែមដល់មន្ដ្រីត្រួតពិនិត្យស្ដង់ដាសុវតិ្ថភាពចំនីអាហារ ដើម្បីអោយពួកគាត់មានការយល់ដឹងបន្ថែមទៀតអោយកាន់តែច្រើន ពីរបៀបក្នុងការចុះត្រួតពិនិត្យមើលទីតាំង​របស់ហាង​ ការដេគ័រអោយត្រូវទៅតាមស្ដង់ដា គុណភាពចំនីអាហារ និងអនាម័យនៃការផលិតចំនីហារនោះផងដែរ។​​

ហាងនំបុ័ងTOUS les JOURS

នេះជាភាពជោគជ័យថ្មីមួយជំហានទៀតរបស់ ហាងនំប៉័ងTOUS les JOURSដែលត្រូវបានក្រសួងសុខាភិបាល ចាត់ទុកជាហាងគំរូ ហើយនេះក៏ដោយសារតែហាងនំបុ័ងTOUS les JOURS ជាហាងដែរមានអនាម័យ បរិយាកាសមានផាសុខភាព រសជាតិនិងគុណភាពល្អ ដែលបានគោរពស្របទៅតាមស្ដង់ដាសុវត្ថិភាពចំនីអាហារបានត្រឹមត្រូវ៕

ហាងនំបុ័ងTOUS les JOURS
ហាងនំបុ័ងTOUS les JOURS
ហាងនំបុ័ងTOUS les JOURS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]