ប្រេស៊ីល៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Inter Milan និងជាកីឡាកររបស់ក្រុមជម្រើសជាតិប្រេស៊ីល លោក Adriano បានប្រាប់ឱ្យដឹងអំពីរឿងបាក់ទឹកចិត្តនិងការតស៊ូអំឡុងពេលឪពុករបស់លោកទទួលមរណភាពបាត់ទៅ។

Adriano

កាលពីពេលដែលអតីតខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិប្រេសុីលនេះ ធ្លាប់ប្រកបអាជីពនៅក្រុម Inter Milan លោកត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ល្អបំផុតរបស់ពិភពលោក គ្រាដែលលោកបានជួយឲ្យក្លិបអុីតាលីនេះ ឈ្នះពានរង្វាន់ជើងឯក Serie A ចំនួន ៤រដូវកាលជាប់គ្នាៗ និងពាន Coppa Italia ចំនួន ២ដងជាប់គ្នាៗផងដែរ។

ក្រោយពេលដែរ ឪពុករបស់អតីតខ្សែប្រយុទ្ធក្លិប Flamengo រូបនេះ បានទទួលមរណភាពទៅ លោកមិនអាចទទួលយកបានទេ ចំពោះស្ថានភាពតក់ស្លុតបែបនោះ ហើយលោកបានក្លាយទៅជាអ្នកដែលចូលផឹកសុរាបំផុត។ 

អតីតកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ FIFA Confederations Cup ឆ្នាំ ២០០៥ នេះបានប្រាប់មកកាន់សារព័ត៌មាន របស់ប្រេសុីលមូយថា៖

«ប្រហែលជាមានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលដឹងថាខ្ញុំវេទនាខ្លាំងប៉ុណ្ណា។ ក្រោយពេលដែលឪពុកខ្ញុំគាត់ទទូលមរណភាពទៅ ខ្ញុំមានអារម្មណ៍ថាឯកោខ្លាំងបំផុតនៅក្នុងពិភពលោកមួយនេះ។ គ្រប់យ៉ាងដែលខ្ញុំធ្លាប់មានប្រែទៅជាអាក្រក់ឡើងៗ ព្រោះខ្ញុំបានផ្ដាច់ខ្លួនពីអ្នកដទៃៗទៀត។ ខ្ញុំឯកោ ក្រៀមក្រំ និង បាក់ទឹកចិត្ត ជាខ្លាំងពេលខ្ញុំនៅអុីតាលី» ។

Adriano
Adriano និង Jose Mourinho

គួរឲ្យដឹងថា កីឡាករ Adriano បានសង្កត់ធ្ងន់ថា ដោយសារតែមិត្តភក្ដិដែលនៅជុំវិញខ្លួនគេ កន្លងមកនាំគេឱ្យធ្លាក់ខ្លួនបែបនេះ ពោលគឺមិត្តភក្ដិរបស់គេតែងតែបបួលគេឲ្យទៅជប់លៀងជាមួយនារីៗ និងសេពនូវគ្រឿងស្រវឹង ដោយគ្មានគិតអំពីអ្វីទាល់តែសោះ ក្រោយមកគេក៏បានត្រលប់ទៅកាន់ប្រទេសប្រេស៊ីលវិញទាំងសោកសៅ៕

Adriano និង Zlatan Ibrahimovic
Adriano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]