ការស្លៀកពាក់ និងការតុបតែងខ្លួន ជារឿងដែលមនុស្សស្រីភាគច្រើនគិតគួរខ្លាំងបំផុត ព្រោះសម្រស់ និងភាពស្រស់ស្អាត គឺជាអ្វីដែលស្រីៗប្រាថ្នាចង់បានបំផុតពីធម្មជាតិមក ដើម្បីបង្កើនជំនឿចិត្ត និងទាក់ទាញចំណាប់អារម្មណ៍ជុំវិញជាដើម។

ដូច្នេះហើយដើម្បីឱ្យកាន់តែជ្រាបច្បាស់ថា តើការតុបតែងខ្លួនបែបណាខ្លះ ដើម្បីឱ្យនារីៗយើងកាន់តែស្រស់ស្អាត និងមើលទៅថ្លៃថ្នូរ មកតាមដានគន្លឹះសំខាន់ៗទាំងអស់គ្នា៖

# កាបួបមានគុណភាព

ប្រសិនជាអ្នកមានថវិការគ្រប់គ្រាន់សមល្មម អ្នកគួរតែហ៊ានចំណាយទិញកាបូបយួរដៃដែលមានគុណភាពមួយបែប Classic Style សម្រាប់ប្រើប្រាស់លក្ខណៈក្នុងការិយាល័យ និងសម្រាប់ដើរលេងចុងសប្តាហ៍ ដើម្បីឱ្យមើលទៅកាន់តែមានភាពថ្លៃថ្នូរ។

កាបួបមានគុណភាព

# បាញ់ទឹកអប់ស្រាលៗបែបស្រស់ស្រាយ

គ្មានសំលៀកបំពាក់ណាដែលស្រស់ស្អាតថ្លៃថ្នូរពេញលេញដោយគ្មានការបន្ថែមក្លិនក្រអូបនៃទឹកអប់នោះទេ។ ដូច្នេះអ្នកគួរតែប្រើប្រាស់ទឹកអប់ណាដែលអ្នកពេញចិត្ត មានក្លិនក្រអូបប្រហើរស្រស់ស្រាយ ជាពិសេសគួរតែរកម៉ាកដែលមានតម្លៃសមល្មម ឬបើអាចគួរជាផលិតផលម៉ាកសញ្ញាល្បីៗក៏បាន ដើម្បីឱ្យកាន់តែជាប់ក្លិនបានយូរ និងមើលទៅថ្លៃថ្នូរផងដែរ (គួរចៀងវាងទឹកអប់តម្លៃថោកខ្លាំងពេក)។ 

អ្នកអាចបាញ់ទឹកអប់នៅលើ.ក.ដៃ គន្លាក់ដៃ ហើយចៀសវាងបាញ់លើសំលៀកបំពាក់ និងប្រើប្រាស់ក្លិនទឹកអប់ចម្រុះគ្នាក្នុងពេលតែមួយ។ បើចង់ឱ្យកាន់តែជាប់ក្លិនបានយូរទៀតអ្នកអាចបាញ់ទឹកអប់នៅ ក.ជើង និងគន្លាក់ជើង។

បាញ់ទឹកអប់ស្រាលៗបែបស្រស់ស្រាយ

# បន្ថែមគ្រឿងអលង្ការ

មិនថាតែគ្រឿងអលង្ការដែលមានតម្លៃថោក ឬក្លែងក្លាយទេ ក៏អាចធ្វើឱ្យអ្នកមើលទៅកាន់តែថ្លៃថ្នូរជាងមុនផងដែរ។ តែអ្នកគួរតែជ្រើសរើសគ្រឿងអលង្ការដែលធ្វើពីត្បូង ថ្ម និងផ្លាស្ទិចណាដែលមានពណ៌រាងស្រអាប់ជាជាងពណ៌ដែលភ្លឺៗ រាងធ្ងន់ និងរឹងមាំប្រសើរជាង។

បន្ថែមគ្រឿងអលង្ការ

# ពាក់អាវក្រៅ

មិនថាសំលៀកបំពាក់របស់អ្នកស្រស់ស្អាតយ៉ាងណា យកល្អអ្នកគួរតែមានអាវក្រៅពាក់ជាប្រចាំ ដើម្បីឱ្យមើលទៅកាន់តែថ្លៃថ្នូរ។ ដោយអ្នកអាចជ្រើសរើសអាវក្រៅដែលមានគុណភាព និងមានតម្លៃសមល្មមប្រើប្រាស់ ជាពិសេសគួរជ្រើសអាវក្រៅវែងដែលមានខ្សែចងចង្កេះ អាវស្បែកពណ៌ខ្មៅ អាវធ្វើពីក្រណាត់អំបោះ ឬអាវខូវប៊យ អាវក្រៅធំៗជាប្រភេទពណ៌ទឹកប៊ិចស្រអាប់ ពណ៌ទឹកដោះគោ និងពណ៌ខ្មៅជាដើម ដែលជាម៉ូដ និងពណ៌ដែលពាក់មិនចេះស៊ាំ និយាយរួមពាក់បានគ្រប់សម័យកាល។

ពាក់អាវក្រៅ

# យកចិត្តទុកដាក់រឿងបន្តិចបន្តួច

ប្រសិនសំលៀកបំពាក់របស់អ្នកស្រាប់តែលៀនចេញអំបោះ គួរតែកាត់ ឬច្រឹបវាចោល បើសំលៀកបំពាក់ដាច់ ឬរហែកគួរតែដេរឱ្យស្អាតវិញភ្លាមៗ ហើយបើរបូតឡេវក៏គួរតែដេរភ្ជាប់វិញផងដែរ ជាពិសេសចៀសវាងការមានស្នាមប្រឡាក់នៅលើសំលៀកបំពាក់។ និយាយរួមការយកចិត្តទុកដាក់រឿងបន្តិចបន្តួចចំពោះការស្លៀកពាក់ នឹងធ្វើឱ្យអ្នកមើលទៅ Perfect ថ្លៃថ្នូរអត់ទាស់តែម្តង។

យកចិត្តទុកដាក់រឿងបន្តិចបន្តួច

# ទៅហាងកាត់ដេរ

គន្លឹះដែលអាចធ្វើឱ្យសំលៀកបំពាក់ដែលមានតម្លៃថោករបស់អ្នកកាន់តែមើលទៅស្រស់ស្អាត និងថ្លៃថ្នូរជាងមុននោះ គឺគ្រាន់តែចំណាយពេលយកទៅកែកុននៅហាងកាត់ដេរឱ្យជាងជួយអ្នកតែប៉ុណ្ណោះ។ ប្រសិនជារ៉ូបវែងពេក គួរតែកាត់ចោល និងដេរឱ្យមានប្រវែងខ្លីសមល្មម ហើយបើរលុងគួរតែដេរបញ្ចូល ជាពិសេសប្រសិនជាអ្នកចូលចិត្តស្លៀកខោខូវប៊យអ្នកអាចកែកុនប្រវែងវាឱ្យសមល្មមនឹងដងខ្លួនបានហើយ។

ទៅហាងកាត់ដេរ

# អ៊ុតខោអាវឱ្យបានស្អាត និងរៀបរយ

ដើម្បីឱ្យមើលទៅសំលៀកបំពាក់របស់អ្នកកាន់តែស្អាត រៀបរយ និងថ្លៃថ្នូរ កុំខ្លាចនឹងចំណាយពេលអ៊ុតខោអាវឱ្យសោះ តែប្រសិនជាការប្រើឆ្នាំងអ៊ុតស៊ីពេលវេលាយូរ អ្នកអាចប្រើឆ្នាំងអ៊ុតប្រើចំហាយក៏បាន ឬរាល់ពេលបោកសំលៀកបំពាក់រួចដាក់ចូលម៉ាស៊ីនសម្ងួតប្រើចំហាយក៏បានដែរ។

អ៊ុតខោអាវឱ្យបានស្អាត និងរៀបរយ

# ចៀសវាងសំលៀកបំពាក់ពណ៌ស្រអាប់

សំលៀកបំពាក់ដែលមានពណ៌រាងអាប់ៗងងឹតៗ (Mossy Earth Tones) នឹងធ្វើឱ្យអ្នកមើលទៅអាប់អួរ រាងចំណាស់ ហើយមិនលេចធ្លោនោះទេ។ យកល្អ គួរតែជ្រើសខោអាវដែលមានពណ៌ភ្លឺស្រស់ស្រាយ (Vibrant Jewel Tones) និងពណ៌ព្រឿងៗប្រសើរជាងនឹងធ្វើឱ្យអ្នកកាន់តែស្រស់ស្អាតថ្លៃថ្នូរមួយកម្រិតទៀត។

ចៀសវាងសំលៀកបំពាក់ពណ៌ស្រអាប់

# តុបតែងមុខសមល្មម និងក្រចកមានអនាម័យ

កុំបណ្តោយឱ្យផ្ទៃមុខទទេស្អាតបែបធម្មជាតិខ្លាំងពេក ព្រោះវានឹងធ្វើឱ្យមុខរបស់អ្នកគ្មានជីវិតជីវ៉ា និងមើលទៅស្លេកស្លាំងផងដែរ។ យកល្អគួរតែតុបតែងផ្ទៃមុខបែបធម្មជាតិៗស្រស់ស្រាយ បិទបាំងស្នាម លាបម៉ាស្ការ៉ា និងថែមពណ៌ថ្ពាល់បន្តិច ធ្វើឱ្យលេចចេញទម្រង់ផ្ទៃមុខ។

ជាពិសេសកុំបណ្តោយឱ្យបបូរមាត់ស្លេកគាំងពេកឱ្យសោះ គួរតែលាបពណ៌ភ្លឺៗ ឬរលោងបន្តិចក៏ជាការប្រសើរដែរ។ ហើយសក់គួរតែធ្វើឱ្យរៀបរយដោយទម្លាក់ ឬផ្លុំសក់ និងរមូលឱ្យស្អាតៗក៏បាន។

អ្វីដែលមិនអាចមើលរំលងនោះ គួរតែចេះសម្អាត កាត់ក្រចកដៃឱ្យបានស្អាតរៀបរយ ជាពិសេសគឺបើលាបពណ៌ក្រចកលាបឱ្យស្អាត ឬបើមិនអ៊ីចឹងគឺសុខចិត្តមិនលាបពណ៌អ្វីទាំងអស់តែម្តង ប្រសើរជាងបណ្តោយឱ្យក្រចកដៃមានស្នាមពណ៌រលុបៗដោយកន្លែង ដែលធ្វើឱ្យអ្នកកាន់តែបាក់សម្រស់ និងមិនថ្លៃថ្នូរផងដែរ។

តុបតែងមុខសមល្មម និងក្រចកមានអនាម័យ

# ជ្រើសពណ៌កាបូប ឱ្យស៊ីនឹងស្បែកជើង

ស្បែកជើង គឺជាចំណុចលេចធ្លោមួយ ដែលគ្រប់គ្នាចាប់អារម្មណ៍មុនគេបង្អស់លើរាងកាយមនុស្ស។ ដូច្នេះអ្នកគួរតែជ្រើសស្បែកជើងដែលស្រស់ស្អាតបែបថ្លៃថ្នូរ សមរម្យ ជាពិសេសគួរចំណាយពេលថែរក្សា ដុសខាត់ស្បែកជើងឱ្យស្អាត។

ជាពិសេសប្រសិនជាចង់ឱ្យកាន់តែស្រស់ស្អាតថ្លៃថ្នូរ អ្នកគួរតែជ្រើសរើសកាបូបដែលមានពណ៌ ឱ្យត្រូវនឹងស្បែកជើងនឹងធ្វើឱ្យកាន់តែទាក់ទាញ ស្រស់ស្អាតថ្លៃថ្នូរជាងមុនមួយកម្រិតទៀត។

ជ្រើសពណ៌កាបូប ឱ្យស៊ីនឹងស្បែកជើង

# កុំភ្លេចតឺនុយ

ការតឺនុយអាវ ជាមួយនឹងសំពត់ ឬខោ ជាស្តាយ៍មួយដ៏ពេញនិយម និងមើលទៅថ្លៃថ្នូរមែនទែនសព្វថ្ងៃនេះ។ ដូច្នេះនារីៗដែលចង់ឱ្យការតុបតែងប្លែក គួរឱ្យចាប់អារម្មណ៍ និងស្អាតបែបថ្លៃថ្នូរគួរតែសាកល្បងតឺនុយអាវ នៅក្នុងខោ ឬសំពត់ដោយជ្រើសរើសជាពណ៌ ខ្មៅ ស ឬពណ៌ខៀវក៏បានដែរ៕

កុំភ្លេចតឺនុយ

យ៉ាងម៉េចដែរនារីៗយើង គួរតែសាកល្បងទាំងអស់គ្នាណា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]