(ថៃ)៖ កញ្ញា បេនី យ៉ាំង ដែលត្រូវបានគេស្គាល់ថា ជាអតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាពមួយរូប ពិសេស តែងតែជួយជ្រោមជ្រែងច្រើនរឿងការងារសង្គមនោះ ថ្មីៗនេះបាននឹងកំពុងតែធ្វើឲ្យបណ្តាអ្នកគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង បន្ទាប់ពីរូបនាង បានចាកចេញទៅសម្រាកព្យាបាល នៅឯប្រទេសថៃ។ 

តួយ៉ាង សម្រាប់ការចាកចេញទៅព្យាបាលលើកនេះ បើតាមការសម្ភាសន៍ផ្ទាល់ជាមួយនឹង កញ្ញា បេនី យ៉ាំង បានប្រាប់មកកាន់ ខ្មែរឡូត យ៉ាងដូច្នេះថា៖ នេះមិនមែនជាលើកទីមួយនោះទេ ដែលកញ្ញាបានមកសម្រាកព្យាបាល និងវះកាត់កែសម្ផស្ស ហើយក្នុងមួយលើកៗ កញ្ញាចំណាយលុយមិនតិចឡើយ។

ជាក់ស្ដែង ដូចជាលើកនេះ កញ្ញា បានជះលុយជាង ២ម៉ឺនដុល្លារអាមេរិក ដើម្បីសម្រេចបំណងវះកាត់កែសម្ផស្សរបស់ខ្លួន ដែលរួមមាន ការកាត់ត្របកភ្នែក និង ច្រមុះ ជាដើម ដោយទាំងនេះមិនទាន់បាន បូកបញ្ចូលជាមួយនឹងការចំណាយផ្សេងៗទៀត និងការស្នាក់នៅឡើយនោះទេ។

ទន្ទឹមជាមូយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានសម្ដែងក្ដីបារម្ភ និងថែមទាំងបានជូនពរឲ្យតារាស្រីរូបនេះ បានឆាប់ជាសះស្បើយពីការសម្រាកព្យាបាល លើកនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
បន្ទាប់សម្រាករបស់ កញ្ញា បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង