ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលហៅកាត់ថា FFC បានចេញនូវបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា នៅថ្ងៃទី​១០​ កញ្ញា ឆ្នាំ២០១៨ ខាង​មុខ​នេះ ជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេសុីជាផ្លូវការហើយ ប៉ុន្តែនៅក្នុងនោះ ពុំមានឈ្មោះកីឡាករ ចាន់ វឌ្ឍនាកា ឡើយ។

បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា

ការអវត្តមានរបស់អតីតខ្សែប្រយុទ្ធរបស់ក្លិប Pahang FA នេះ គឺដោយ​សារតែ រូបគេមិនអាចជាទាន់ពី​របួស​ជង្គង់ឆ្វេងរបស់គេ​ ដូច្នេះហើយទើបបានជាលោក Felix ដែលជាដៃស្ដាំរបស់លោក Honda មិនបានបញ្ចូលឈ្មោះកីឡាកររូបនេះ ទៅក្នុងបញ្ជីក្រុមជម្រើសជាតិនោះទេ។

ដោយឡែក សម្រាប់បញ្ជីឈ្មោះកីឡាករ ដែលនឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ាឡេសុីនៅថ្ងៃទី ១០ កញ្ញា ខាងមុខនេះវិញមានដូចជា៖

អ្នកចាំទី៖ ស៊ូ យ៉ាទី, អ៊ុំ វិចិត្រ, កែវ សុខសិលា

ខ្សែការពារ៖ ហុុង ផេង, លី វ៉ាហេទ, សេត រ៉សុីប, ស ពិសិដ្ឋ, ឆេង ម៉េង, អ៊ុក សុវណ្ណ, នេន សុធារដ្ឋ, សឿយ វិសាល

ខ្សែបម្រើ៖ ជ័យ ចត្រា, ឈិន ឈឿន, សុះ ស៊ូហាណា, គួច សុកុម្ភះ, អ៊ិន សូដាវីដ, ប្រាក់ ធីវ៉ា, ប៊ីន ចន្ថាធារី, ទិត្យ ឌីណា

ខ្សែប្រយុទ្ធ៖ ប្រាក់ មុនីឧត្តម, កែវ សុខផេង, រឹុង ប៊ុនហៀង, សុិន កក្កដា ៕

ចាន់ វឌ្ឍនាកា
បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]