(ភ្នំពេញ)៖ អតីតតារាកំប្លែងវ័យក្មេង ផ្លាស់ខ្លួនមកជាតារាចម្រៀង នាយ ចឺម បច្ចុប្បន្នគេសង្កេតឃើញថា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បណ្តាហ្វេនៗជាច្រើន មិនថាតែក្នុងស្រុក ឬក្រៅស្រុកនោះទេ។ 

ក្នុងនោះ រាល់បទចម្រៀងរបស់តារាវ័យក្មេងរូបនេះ អាចនិយាយបានថា មានការពេញនិយមខ្លាំង ពីមិត្តៗយុវវ័យច្រើនមែនទែន ទាំងញាក់កន្រ្តាក់អារម្មណ៍ និងមនោសញ្ចេតនា។ 

យ៉ាងណាមិញ បើនិយាយពីជីវិតឯកជនរបស់តារារូបនេះវិញ នាយ ចឺម ក៏ត្រូវបានមហាជនជាច្រើនមើលឃើញថា ការរស់នៅហាក់មានភាពស៊ីវីល័យខ្ពស់ ទាំងផ្ទះ រថយន្ត របស់របរប្រើប្រាស់ មិនចាញ់ទៅនឹងតារាដទៃឡើយ។ 

ជាក់ស្តែង កាលពីប៉ុន្មានសប្ដាហ៍មុននេះ តារាចម្រៀងវ័យក្មេង នាយ ចឺម ក៏ធ្លាប់បានបង្ហើបប្រាប់មកកាន់ ខ្មែរឡូត ម្ដងរួចមកហើយ ពាក់ព័ន្ធនឹងតម្លៃផ្ទះវីឡាដែលលោកបាននឹងកំពុងសាងសង់ផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ថ្មីៗនេះផ្អែកតាមរយៈគណនីហ្វេសប៊ុកឪពុករបស់លោក ក៏បានបង្ហោះពីទិដ្ឋភាពនៃការសាងសង់ផ្ទះវីឡា ដ៏ធំស្កឹមស្កៃនោះ នៅឯស្រុកកំណើត ជាមួយនឹងការបញ្ជាក់ប្រាប់ថា គ្រោងផ្ទះទាំងមូលទើបតែសម្រេចបាន ៦៥ភាគរយ ប៉ុណ្ណោះ។

គួររម្លឹកដែរថា ទំហំទឹកប្រាក់ដែលតារាចម្រៀងរូបនេះ បានត្រៀមចំណាយ គឺដល់ទៅ ២០ម៉ឺនដុល្លារអាមេរិក ឯណោះ ក្នុងការសាងសង់ផ្ទះវីឡាមួយនេះឡើង។ នេះបើតាមនាយ ចឺម ធ្លាប់បានរៀបរាប់មកកាន់ ខ្មែរឡូត កាលពីពេលកន្លងទៅ ៕

តោះទៅទស្សនាទាំងអស់គ្នាណា៖ 

នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
ផ្ទះរបស់ នាយ ចឺម
ផ្ទះរបស់ នាយ ចឺម
ផ្ទះរបស់ នាយ ចឺម
ផ្ទះរបស់ នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម