រយៈពេល២ឆ្នាំ ដែលចាហ្វាយនាយបានចាប់រំលោភលើសពី ៣០ដង។ ជនរងគ្រោះនៅក្នុងរឿងនេះគឺ នារីម្នាក់ឈ្មោះ Wu ដែលធ្វើការនៅ​ក្រុមហ៊ុនបចេ្ចកវិទ្យានិងវិទ្យាសាស្រ្ដនៅទីក្រុង Wenzhou មានមុខងារជាលេខា។ មានរយៈពេលដ៏ យូរហើយដែលនាងទទួលនៅការរំលោភ ប៉ុនែ្ដនាងមិនមានផ្លូវណាក្នុងការបញ្ចេញ។ ចុងបញ្ចប់នាងបានទូរស័ព្ទទៅ ប្ដឹងប៉ូលីសនៅថៃ្ងទី២៦ តែប៉ូលីសទាំងនោះមិនមានភស្ដុងតាងណាក្នុងការប្រឆាំងជាមួយចាហ្វាយនាយនោះទេ។ ម្សិលមិញពេលល្ងាច នាងត្រូវបានគេសំភាសន៍ តែអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុននោះមិនមានការឆ្លើយតបអ្វីទេ។ នាងមានស្រុកកំណើតនៅខេត្ត Anhui និងបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៧ និងមកទីក្រុងនេះដើម្បីមកសែ្វងរក ការងារធើ្វជាមួយនឹងមិត្ដបុ្រស។ នាងត្រូវបានក្រុមហ៊ុននេះជ្រើសរើសធើ្វជាបុគ្គលិកធម្មតា បន្ទាប់មកក៏ក្លាយជាលេខាដោយសារតែនាងមានការសិក្សាល្អ។ តែអ្វីៗត្រូវបានប្រែប្រួលនៅឆ្នាំ២០០៨ ដោយនាងបានត្រូវចាហ្វាយនាយរបស់នាងចាប់រំលោភនាងនៅក្នុងបន្ទប់ទឹកនៅពេលដែលគ្មានមនុស្សនៅ។ នាងត្រូវគាត់ចាប់រំលោភម្ដងជាពីរដងក្នុងមួយអាទិត្យ ពេលខ្លះក្នុងបន្ទប់ទឹក ពេលខ្លះនៅក្នុងបន្ទប់ធើ្វការ។ នាងបានបង្ហាញរូបថតជាច្រើនសន្លឹក ដែលថតចេញពីទូរស័ព្ទរបស់នាងតែរូបថតទាំងនោះមិនសូវច្បាស់នោះទេ។ នាងតែងតែលួចថតរូបទាំងនោះតាំងពីឆ្នាំ២០០៨ ដល់ ២០០៩ ដែលមានប្រហែលជា ២០ដង ហើបន្ទាប់ពីនោះប្រហែលជាលើសពី១០ដង។ នាងបានផ្សព្វផ្សាយរឿងទាំងនេះតាមគេហទំព័រ និងធ្វើ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ និងបានសួរថា ហេតុអ្វីក្នុងអំឡុងពេល២ឆ្នាំនេះនាងមិនប្ដឹងសមត្ថកិច្ច។ នាងបានឆើ្លយតបថា នាងពិបាកនឹងរកការងារធើ្វ ប្រសិនជានាងបាត់បង់ការងារនេះ។ ក្រុមហ៊ុននេះមានបរិយាការល្អ និងមានមិត្ដរួមការងារល្អ តែទាស់តែមានចាហ្វាយនាយចិត្ដព្រៃផៃ្សប៉ុននោះ។ ហើយនាងនឹងសង្ឃឹមថានាងនឹងអាចមានបទពិសោពន៍កាន់តែច្រើន រួមទាំងអាចបងើ្កនជំនាញរឹតតែច្បាស់ក្នុងការប្រកបរបររកស៊ី និងសែ្វងរកកនែ្លងថ្មីនៅជាមួយមិត្តប្រុស។ ក្នុងរូបថតនោះគេបានឃើញនាងញញឹម តែនាងបានប្រកែកថា អ្នកទាំងអស់គ្នាអាចឃើញនៅរូបភាពបែ្លកៗគ្នា ដោយសារតែនាងបានលួចថតរូបភាពនោះជាសំងាត់។ ប៉ូលីសបាននិយាយថា មិនមានឯកសារគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទេ ព្រោះនាងមិនបានមករាយការណ៍តាំងពីដំបូង និងការរំលោភនេះ ប្រព្រឹត្ដទៅនៅម៉ោងធើ្វការ ចុះហេតុអ្វីនាងមិនសែ្រកឲ្យមិត្តរួមការងារជួយ និងនាងបែរជាឲ្យចាហ្វាយនាយទិញ ថ្នាំពន្យាកំណើតទៅវិញ។ ភស្ដុងតាងផេ្សងទៀតគឺ នាងមិនបានទទួលនៅការប្រើអំពើហិង្សាពីចាហ្វាយនាយឡើយ។ 

អ្នកការសែតមិនអាចធើ្វការទាក់ទងបានទៅនាយកកុ្រមហ៊ុននោះ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]