ភ្នំពេញ៖ ញុំាផ្លែឈើធម្មជាតិ ប្រកួតញុំាបង្អែម ហើយទទួលបានរង្វាន់ជាច្រើនក្នុងកម្មវិធី Sweet September នៅថ្ងៃទី០៧-០៨-០៩ ខែកញ្ញានេះ នៅផ្សារទំនើប EXCHANGE SQUARE (ក្រោយស្ថានទូតអាមេរិក)។

កម្មវិធី Sweet September នឹងនាំមកនូវផ្លែឈើធម្មជាតិពីបណ្តាខេត្តផ្សេងៗ ដូចជា ផ្លែផាសិន និងផ្លែប័រខេត្តមណ្ឌលគីរី ក្រូចពោធិ៍សាត់ ត្របែកឥតគ្រាប់ និងស្រកានាគធម្មជាតិពីបាត់ដំបង។ 

ក្រៅពីនោះនឹងមានបង្អែមខ្មែរ ការ៉េម សូកូឡា នំខេក ភេសជ្ជៈ ពីបណ្តា ២០ ក្រុមហ៊ុនល្បីៗខាងភេសជ្ជៈ និងចំណីអាហារដ៏ពេញនិយមក្នុងទីក្រុងភ្នំពេញ ដែលនឹងរួមគ្នាលក់បញ្ចុះតម្លៃចាប់ពី ១០% ឡើងទៅ ជាមួយការផ្តល់ជូនបន្ថែមក្នុងកម្មវិធី Sweet September

ក្រៅពីនេះ អ្នកចូលរួមអាចចុះឈ្មោះលេងល្បែងកម្សាន្ដជាច្រើនប្រភេទដោយឥតគិតថ្លៃដូចជា ការប្រកួតញ៉ាំផ្លៃឈើ តុបតែងនំខេក ធ្វើទឹកផ្លែឈើក្រឡុក ញ៉ាំនំបត់ និង ញុំាភេសជ្ជៈដើម្បីឈ្នះរង្វាន់យ៉ាងច្រើន។ 

អ្វីដែលរឹតតែពិសេសនោះគឺ កម្មវិធី Sweet September នឹងមានការផ្តល់ជូនការ៉េមដល់រាល់កុមារតូចៗដោយឥតគិតថ្លៃផងដែរ។

កុំភ្លេចមកទទួលទានផ្លែឈើស្រស់ៗ និងបង្អែមថ្មីៗ និងភេសជ្ជៈជាច្រើនមុខ និងនាំកូនតូចៗជាទីស្រលាញ់របស់លោកអ្នកមកកម្សាន្តក្នុងកម្មវិធី Sweet September នេះទាំងអស់គ្នា៕

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផេកអនុស្សាអ៊ីវេន ឬ ទំនាក់ទំនងទូរស័ព្ទលេខ 012 230 140 ។

https://www.facebook.com/AnussaEventPlanner/ 

drawing with free icecream
cup cake
drinking-fat cup
drinking-Miue
fruit eating
khmer dessert
passion making
Sweet bun competition
កម្មវិធី Sweet September

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]