លោក Warren Buffett គឺជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនផ្សេងទៀត ដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្ត។

យោងតាមទស្សនាវដ្តី Forbes បានចុះផ្សាយកាលពីថ្មីៗនេះថា ទ្រព្យសម្បត្តិសរុបរបស់គាត់មានចំនួនប្រមាណ ៨៤ ពាន់លានដុល្លារ ហើយគាត់គឺជាមហាសេដ្ឋីលំដាប់ទី ៣ នៅលើពិភពលោក។

គាត់តែងតែមានទម្លាប់ខុសគេ ដូចជាផឹកកូកាកូឡាជារៀងរាល់ព្រឹក និងប្រើប្រាស់ទូរសព្ទធម្មតា (មិនមែនទូរសព្ទស្មាតហ្វូន) ជាដើម។

យ៉ាងណាមិញ ថ្ងៃនេះយើងសូមចែករំលែកសម្រង់សម្តីមាសទាំង ១០ របស់មហាសេដ្ឋី Warren Buffett ជូនមិត្តអ្នកអាន ទុកជាការពិចារណាទាំងអស់គ្នា៖

១០. ស្គាល់ច្បាស់ពីអ្នកដែលត្រូវសហការជាមួយ 

Warren Buffett

អ្នកមិនអាចសហការគ្នាជាមួយមនុស្សអាក្រក់បានទេ។

៩. ជ្រើសរើសមនុស្សនៅជុំវិញខ្លួនយើង 

Warren Buffett

វាពិតជារឿងដ៏ប្រពៃ នៅពេលយើងសេពគប់មនុស្សដែលល្អប្រសើរជាងយើង។ សូមសេពគប់មនុស្សដែលមានអាកប្បកិរិយាល្អជាងអ្នក ហើយមិនយូរមិនឆាប់ អ្នកនឹងក្លាយទៅជាពួកគេ។

៨. រឿងខ្លះត្រូវការពេលវេលា 

Warren Buffett

មិនថាអ្នកមានសមត្ថភាព ទេពកោសល្យ ឬមានការខិតខំប្រឹងប្រែងយ៉ាងណាទេ រឿងខ្លះត្រូវការពេលវេលា។ អ្នកមិនអាចបង្កើតកូនបានក្នុងរយៈពេលតែ ១ ខែនោះទេ បើទោះបីអ្នកបានធ្វើឲ្យនារី ៩ នាក់ទៀតមានផ្ទៃពោះក៏ដោយ។

៧. ត្រូវមានភាពសុចរិត 

Warren Buffett

ដើម្បីកសាងកេរ្តិ៍ឈ្មោះត្រូវចំណាយពេល ២០ ឆ្នាំ ប៉ុន្តែអាចរលាយវិញត្រឹមតែ ៥ នារីប៉ុណ្ណោះ។ ប្រសិនបើអ្នកគិតដូច្នេះ អ្នកនឹងប្រយ័ត្នចំពោះសកម្មភាពរបស់អ្នក មុនពេលធ្វើអ្វីមួយ។

៦. ប្រសិនបើអ្នកចង់ជោគជ័យ សូមយកសៀវភៅធ្វើជាមិត្ត 

Warren Buffett

ខ្ញុំអង្គុយនៅក្នុងការិយាល័យរបស់ខ្ញុំ និងអានគ្រប់ពេល។

៥. ធ្វើរឿងសាមញ្ញ 

Warren Buffett

យើងមិនចាំបាច់ធ្វើរឿងអស្ចារ្យទើបអាចទទួលបានលទ្ធផលអស្ចារ្យនោះទេ។

៤. ភាពជោគជ័យគឺមិនកំណត់ដោយតម្លៃ ឬតួលេខ 

Warren Buffett

ខ្ញុំវាស់ភាពជោគជ័យ ដោយថាមានមនុស្សប៉ុន្មាននាក់ស្រលាញ់ខ្ញុំ។

៣. ត្រូវមានទំនុកចិត្ត 

Warren Buffett

ខ្ញុំតែងតែដឹងថា ខ្ញុំនឹងក្លាយទៅជាអ្នកមាន។ ខ្ញុំមិនធ្លាប់សង្ស័យវា សូម្បីតែមួយនារី។

២. កុំភ្លេចមូលដ្ឋានគ្រឹះអាជីវកម្ម 

Warren Buffett

តម្លៃគឺជាអ្វីដែលអ្នកចំណាយ។ គុណតម្លៃគឺជាអ្វីដែលអ្នកទទួលបាន។

១. អ្នកមិនចាំបាច់ជាមនុស្សឆ្លាត ទើបអាចវិនិយោគបានជោគជ័យនោះទេ 

Warren Buffett

អ្នកមិនចាំបាច់ជាមនុស្សពូកែ ឬឆ្លាតទេ។ ការវិនិយោគគឺមិនមែនជាការប្រកួតភាពវ័យឆ្លាតដែលថា អ្នកដែលមាន IQ ខ្ពស់អាចផ្តួរអ្នកដែលមាន IQ ទាបជាងខ្លួននោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]