ភ្នំពេញ៖ ជាការពិតណាស់ មកដល់នាពេលបច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្របស់ តារាកំប្លែង អ្នកនាង កាតុ ហាក់កាន់តែមានភាពល្បីល្បាញខ្លាំងឡើង តាមរយៈការបញ្ចេញថ្វីមាត់របស់នាង ដែលអាចធ្វើឲ្យទស្សនិកជន ទប់សំណើចមិនជាប់រាល់ពេលទស្សនាការសម្ដែងរបស់នាងម្ដងៗ។

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍ពីជីវិតក្រុមគ្រួសាររបស់ តារាកំប្លែងស្រីរូបនេះវិញ បើទោះបីក្រោយពេលរៀបការរួច អ្នកនាង កាតុ មិនមានជីវិតគ្រួសារដែលសម្បូរបែប ដូចទៅនឹងតារាស្រីដទៃក៏ពិតមែន តែគេក៏បានសង្កេតឃើញថា រូបនាង និងស្វាមីរបស់ខ្លួន ព្រមទាំងកូនស្រីជាទីស្រលាញ់របស់ពួកគេ បានសាងជីវិតគ្រួសារដ៏សាមញ្ញមួយ ដែលបានស្តែងចេញពីការស្រលាញ់អស់ពីបេះដូង មើលថែគ្នា និង គោរពគ្នា ហើយជាពិសេស ក៏ជាក្រុមគ្រួសារមួយ ដែលពោរពេញទៅដោយភាពផ្អែមល្ហែម និងសុភមង្គល គួរឲ្យច្រណែនថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបជំនួសតារាស្រីរូបនេះ នៅពេលដែលឃើញរូបនាង និងគ្រួសារមានសុភមង្គលខ្លាំងជាមួយគ្នាយ៉ាងដូច្នេះ ៕ 

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

គ្រួសារ កាតុ
គ្រួសារ កាតុ
គ្រួសារ កាតុ
គ្រួសារ កាតុ
គ្រួសារ កាតុ
កាតុ និងស្វាមី
កាតុ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ