អង់គ្លេស៖ ខ្សែប្រយុទ្ធ Sadio Mane បានសារភាពថាមុនពេលដែលមកកាន់ផ្លាស់មកកាន់ក្លិបហង្សក្រហម Liverpool គេធ្លាប់បដិសេដទៅនឹងសំណើររបស់ក្លិប Manchester United ព្រោះមិនមែនជាក្លិបដែលគេចូលចិត្ត។

Sadio Mane

កាលពីរដូវក្តៅឆ្នាំ ២០១៥ ដែលជាជំនាន់គ្រូបង្វឹក Louis van Gaal នូវដឹកនាំក្រុមបិសាចក្រហម លោកចង់នាំយកខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិសេណេហ្គាល់រូបនេះ តាំងពីគេលេងនៅក្លិប Southampton មកម្ល៉េះ ប៉ុន្តែត្រូវកីឡាកររូបនេះបដិសេធព្រោះគេចូលចិត្តការដឹកនាំរបស់គ្រូបង្វឹក Jurgen Klopp ក្នុងក្លិបហង្សក្រហមជាង។

អតីតខ្សែប្រយុទ្ធក្លិប Southampton នេះបានប្រាប់ទស្សនាវដ្តី Premier League នៅថ្ងៃនេះថា៖ «និយាយដោយត្រង់ ខ្ញុំសឹងតែមិនជឿពេលដែលក្លិបជាច្រើនរួមទាំង Manchester United ផងមកចរចាជាមួយខ្ញុំ។ កាលនោះគឺលោក Van Gaal ដែលជាគ្រូបង្វឹកក្រុម Manchester United បានមកចរចាជាមួយខ្ញុំដោយផ្ទាល់ ប៉ុន្តែខ្ញុំបានប្រាប់គាត់ថាខ្ញុំមិនមែនមិនចូលចិត្តក្រុមរបស់គាត់ទេ តែខ្ញុំបានចុះកិច្ចព្រមព្រៀងជាមួយក្រុម Liverpool រួចហើយ»។ 

Louis van Gaal

សូមបញ្ជាក់ថា កីឡាករ Sadio Mane បានផ្លាស់ពីក្រុម Southampton មកកាន់ក្លិប Liverpool នៅក្នុងឆ្នាំ ២០១៦ ក្នុងទឹកប្រាក់ប្រមាណ៣៤លានផោន ហើយគិតមកទល់នឹងពេលនេះរូបគេបង្ហាញខ្លួនឲ្យក្រុមជើងឯករងក្របខណ្ឌ Champions League រដូវកាលមុនចំនួន ៥៩ប្រកួត ក្នុងនោះរូបគេអាចស៊ុតបញ្ចូលទីបានចំនួន ១៥គ្រាប់ ផងដែរ៕

Sadio Mane
Sadio Mane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]