ភ្នំពេញ៖ មុននេះបន្តិច តារាកំប្លែងជើងចាស់ នាយចេក ត្រូវបានក្រុមគ្រួសារ បញ្ជូនចូលទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ជាបន្ទាន់ដើម្បីធ្វើការសង្គ្រោះ បន្ទាប់ពីអាការៈជំងឺលោកបានធ្វើទុកជាខ្លាំង។

ជាក់ស្ដែង ចំពោះស្ថានភាពជំងឺយ៉ាងណា ខាងក្រុមគ្រួសារនៅមិនទាន់បញ្ជាក់នៅឡើយនោះទេ ព្រោះតែនៅចាំលទ្ធផលចេញពីខាងក្រុមពេទ្យជំនាញជាមុនសិន។

យ៉ាងណាមិញ គ្រាន់តែឃើញរូបភាពទាំងនេះហើយភ្លាម ក៏មានប្រិយមិត្ត អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាបង្ហាញក្ដីបារម្ភ ជាបិសេសម្នាក់ៗក៏មិនភ្លេចផ្ញើសារជូនពរតារាកំប្លែង រូបនេះឲ្យឆាប់ជាសះស្បើយ ផងដែរ។

គួរឲ្យដឹងដែរថា តាចេក គឺជាតារាកំប្លែងរបស់ក្រុមនាយ កុយ នាយក្រឹម  ប៉ុន្តែមួយរយៈចុងក្រោយនេះ នាយហាក់ដូចជាអវត្តមានច្រើនក្នុងការសម្ដែង ដោយបច្ចុប្បន្ននេះ  គាត់កំពុងតែប្រកបអាជីវកម្ម លក់ទឹកសុទ្ធនឹងទឹកផ្លែឈើ បន្តិចបន្តួចនៅតាមផ្លូវជាតិលេខ២ ម្តុំខាងត្បូងផ្លូវបំបែកគួរស្រូវ ដើម្បីរកថវិកាបន្ថែមទៅចិញ្ចឹមកូនៗចំនួន៨នាក់ ដែលមានក្នុងបន្ទុកគ្រួសារដ៏កម្សត់នេះ៕

នាយចេក
នាយចេក
នាយចេក
នាយចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក